គណនីបញ្ញើមានកាលកំណត់
តាមរយៈគណនីបញ្ញើមានកាលកំណត់របស់ធនាគារ ស្ថាបនា លោកអ្នកទទួលបានជម្រើសនៃរយៈពេលកំណត់មួយសម្រាប់ប្រាក់បញ្ញើរបស់លោកអ្នកចាប់ពី ៣ខែ រហូតដល់ ៦០ខែ ស្របពេលដែលលោកអ្នកទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ។ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានជាមួយប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ។ គណនីបញ្ញើមានកាលកំណត់របស់យើងផ្ដល់ជូននូវភាពបត់បែនក្នុងការចាត់ចែងសាច់ប្រាក់របស់លោកអ្នកតាមតម្រូវការជាមួយនិងការទទួលបានត្រឡប់មកវិញកាន់តែច្រើន។ ក្នុងករណីលោកអ្នកមានបំណងធ្វើការដកប្រាក់មុនកាលកំណត់ នោះលោកអ្នកអាចទទួលបានអត្រាការប្រាក់ដូចគណនីបញ្ញើសន្សំផងដែរ។
លក្ខណៈពិសេស
ការទូទាត់ការប្រាក់ចុងគ្រា | ការទូទាត់ការប្រាក់ប្រចាំខែ | |||||
---|---|---|---|---|---|---|
ប្រាក់បើកគណនីដំបូង | ៥០០ ដុល្លារអាមេរិក | ២.០០០.០០០ រៀល | ១៥.០០០ បាត | ៥០០ ដុល្លារអាមេរិក | ២.០០០.០០០ រៀល | ១៥.០០០ បាត |
រយៈពេល និង រូបិយប័ណ្ណ | ដុល្លារអាមេរិក | ខ្មែររៀល | ថៃបាត | ដុល្លារអាមេរិក | ខ្មែររៀល | ថៃបាត |
៣ ខែ | ២,០០% | ២,៧៥% | ១,០០% | ១,៧៥% | ២,៥០% | ០,៧៥% |
៦ ខែ | ៣,០០% | ៣,៥០% | ២,០០% | ២,៧៥% | ៣,២៥% | ១,៧៥% |
៩ ខែ | ៤,០០% | ៤,៥០% | ២,៥០% | ៣,៧៥% | ៤,២៥% | ២,២៥% |
១២ ខែ | ៥,៥០% | ៧,០០% | ៣,០០% | ៥,២៥% | ៦,៧៥% | ២,៧៥% |
២៤ ខែ | ៦,០០% | ៧,២៥% | ៣,៥០% | ៥,៧៥% | ៧,០០% | ៣,២៥% |
៣៦ ខែ | ៦,២៥% | ៧,៥០% | ៣,៧៥% | ៦,០០% | ៧,២៥% | ៣,៥០% |
៤៨ ខែ | ៦,២៥% | ៧,៥០% | ៣,៧៥% | ៦,០០% | ៧,២៥% | ៣,៥០% |
៦០ ខែ | ៦,២៥% | ៧,៥០% | ៣,៧៥% | ៦,០០% | ៧,២៥% | ៣,៥០% |
អត្ថប្រយោជន៍ដែលទទួលបាន |
| |||||
គណនីបញ្ញើមានកាលកំណត់ ដកមុនកាលកំណត់ | យោងតាមអត្រាការប្រាក់នៃគណនីបញ្ញើសំចៃ | |||||
ការបិទគណនីបញ្ញើមានកាលកំណត់ | ៤៨ ខែ និង ៦០ ខែ តម្រូវជូនដំណឹង១ថ្ងៃ មុនការផុតកំណត់ | |||||
ពន្ធកាត់ទុក | ៦% សម្រាប់និវាសនជន ១៤% សម្រាប់អនិវាសនជន |
សម្គាល់៖
* ការបើកគណនីរូបិយប័ណ្ណថៃមាននៅតែសាខាដែលបានកំណត់ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងមកកាន់យើងខ្ញុំ។
* អត្រាការប្រាក់អាចមានការប្រែប្រួលទៅតាមគោលការណ៍របស់ធនាគារ ដោយមិនបានផ្តល់ព័ត៌មានជាមុនដល់អតិថិជន។
អត្ថប្រយោជន៍
- ទទួលបានអត្រាការប្រាក់ខ្ពស់
- សមតុល្យសាច់ប្រាក់ទាប
- ជម្រើសនៃរយៈពេលសន្សំមានច្រើន
លក្ខខណ្ឌ
- បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
- ឯកសារតម្រូវ
o អត្តសញ្ញាណដែលមានសុពលភាព ឬ
o លិខិតឆ្លងដែនដែលមានសុពលភាព ឬ
o លិខិតអត្តសញ្ញាណ សំបុត្រកំណើត សៀវភៅគ្រួសារ (មេគ្រួសារ)
- លិខិតបញ្ជាក់មុខរបរ និងចំណូល
- បំពេញទម្រង់ស្នើរសុំរបស់ធនាគារ ស្ថាបនា
- គំរូហត្ថាលេខា ឬស្នាមមេដៃ
របៀបបើកគណនី
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍លោកអ្នក និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។