ប័ណ្ណអេធីអឹម

ការផ្តល់ជូនពិសេសេ

ទទួលបានការបញ្ចុះតម្លៃតាមរយៈប័ណ្ណអេធីអឹមរបស់យើងខ្ញុំសម្រាប់ការទូទាត់ថ្លៃទិញទំនិញផ្សេងៗ ការថ្លៃបង់សាលារៀន ការថែទាំរថយន្ត សេវាសុខភាពនិងសម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ទេសចរណ៍ និងការធ្វើដំណើរផ្សេងៗ។ សូមចុច នៅទីនេះ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីដៃគូពាណិជ្ជកម្មរបស់យើងខ្ញុំ។

កម្រៃសេវា

កម្រៃសេវាប្រចាំខែ: មិនគិតកម្រៃឡើយ
ករណីបាត់ឬខូចខាត: ៥.០០ ដុល្លារអាមេរិក
ករណីភ្លេចលេខសម្ងាត់: ៣.០០ ដុល្លារអាមេរិក (គិតចាប់ការស្នើសុំលើកទី៤ឡើងទៅ)

 

រក្សាការសម្ងាត់ និងគន្លឹះសុវត្ថិភាព

យើងខ្ញុំដឹងថាសុវត្ថិភាពក្នុងការប្រើប្រាស់សេវាអេធីអឹមមានសារៈសំខាន់សម្រាប់លោកអ្នកខ្លាំងណាស់។ ដូច្នេះ សេវាអេធីអឹមរបស់យើងខ្ញុំត្រូវបានរចនាឡើងដើម្បីផ្តល់ជូនលោកអ្នកនូវការរក្សាការសម្ងាត់ និងសុវត្ថិភាពបំផុត។ លោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមនិងលេខសម្ងាត់ផ្ទាល់ខ្លួនសម្រាប់ធ្វើប្រតិបត្តិការសេវាអេធីអឹម។ លោកអ្នកអាចផ្លាស់ប្តូរលេខសម្ងាត់របស់ខ្លួនបានគ្រប់ពេលវេលា។ គ្រប់ប្រតិបត្តិការតាមសេវាអេធីអឹមនឹងត្រូវឆ្លងកាត់ម៉ាស៊ីន Host Security Module ដែលជាឧបករណ៍សម្រាប់ផ្ទុកនិងលាក់ព័ត៌មានរបស់លោកអ្នក។ ដូចនេះ លោកអ្នកត្រូវបានធានាថា គ្រប់ប្រតិបត្តិការរបស់លោកអ្នកទទួលបានការរក្សាការសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុត។

លក្ខខណ្ឌ

លោកអ្នកនឹងអាចប្រើប្រាស់សេវាអេធីអឹមបាននៅពេលដែលលោកអ្នកមានគណនីសន្សំជាមួយធនាគារ ស្ថាបនា ។

 

ដើម្បីទទួលបានប័ណ្ណអេធីអឹម

សូមអញ្ជើញមកកាន់សាខារបស់ធនាគារ ស្ថាបនាណាមួយដែលនៅជិតលោកអ្នក។បុគ្គលិករបស់យើងខ្ញុំនឹងណែនាំលោកអ្នកអំពីរបៀបដំណើរការប័ណ្ណអេធីអឹម។លោកអ្នកនឹងទទួលបានប័ណ្ណ អេធីអឹមនិងលេខសម្ងាត់របស់លោកអ្នកភ្លាមបន្ទាប់ពីយើងខ្ញុំទទួលបានពាក្យស្នើសុំរបស់លោកអ្នក។សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកសហការីរបស់យើងខ្ញុំតាមរយៈលេខទូរស័ព្ទៈ (០២៣ | ០៨១) ៩៩៩ ០១០ ឬ អ៉ីមែលៈ info@sathapana.com.kh