ឥណទានបុគ្គល
ឥណទានបុគ្គលធនាគារ ស្ថាបនា ផ្តល់ជូនលោកអ្នកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់លោកអ្នក។
ទទួលបានជីវិតដែលលោកអ្នកប៉ងប្រថ្នាជាមួយយើងខ្ញុំនៅថ្ងៃនេះ។
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ |
---|---|
អត្រាការប្រាក់ | អត្រាការប្រាក់មានភាពប្រកួតប្រជែង |
បរិមាណកម្ចីអតិបរមា | រហូតដល់ ២០០.០០០ ដុល្លារអាមេរិក
|
រយៈពេលកម្ចី | រយៈពេលកម្ចីមានភាពបត់បែន |
ការសងរំលោះ | ការសងរំលោះមានភាពបត់បែន |
ប្រភេទទ្រព្យបញ្ចាំ | ប្លង់ទន់ ឬ ប្លង់រឹង |
លក្ខខណ្ឌ
ប្រជាពលរដ្ឋកម្ពុជាដែលមាន:
- អាយុចាប់ពី ១៨ ដល់ ៥៥ ឆ្នាំ
- មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
- ស្នាក់នៅអាសយដ្ឋានដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន
- មានការងារដែលមានប្រាក់ខែជាទៀងទាត់គ្រប់គ្រាន់ ឬ ជាម្ចាស់អាជីវកម្មដែលប្រាក់ចំណូលមានស្ថេរភាព
- និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំ
ឯកសារតម្រូវ
- ឯកសារអត្តសញ្ញាណជាតិ (NID) / ឯកសារអត្តសញ្ញាណដែលចេញដោយអាជ្ញាធរជាផ្លូវការ
- ថតចំលងប័ណ្ណកម្មសិទ្ធ
- លិខិតបញ្ជាក់ប្រាក់ចំណូល
- និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំ
របៀបស្នើរសុំឥណទាន
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកជាងគេ ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010| customercare@ sathapana.com. khសម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងស្វាគមន៍ និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។