ឥណទានគេហដ្ឋានឆ្លាតវៃ
ក្រៅពីការបង្កើនជីវភាពរស់នៅរបស់លោកអ្នក ការទិញផ្ទះគឺតែងតែជាការសម្រេចចិត្តវិនិយោគដ៏ឈ្លាសវៃមួយ។
លក្ខណៈពិសេស | |
---|---|
រូបិយប័ណ្ណ | ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល |
ប្រភេទទ្រព្យបញ្ចាំ
| ប្លង់ទន់ ឬ ប្លង់រឹង |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) | ចាប់ពី ៨,៥០ % |
រយៈពេលកម្ចី | រហូតដល់ ២៥ឆ្នាំ |
កម្រៃសេវារដ្ឋបាល | ១ % (កម្រៃសេវាលើការអនុម័តកម្ចី) |
ការបង់រំលោះ | មានភាពបត់បែនតាមការស្នើរសុំ |
ទំហំកម្ចីអតិបរិមា | អាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃសរុបរបស់ទ្រព្យបញ្ចាំ |
អត្ថប្រយោជន៍
- អត្រាការប្រាក់មានភាពប្រកួតប្រជែង
- ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង
- រយៈពេលសងត្រឡប់មានភាពបត់បែន
លក្ខខណ្ឌ
ជាជនជាតិខ្មែរ
- ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៦០ឆ្នាំ
- មានទីលំនៅអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
- ត្រូវស្នាក់នៅអាសយដ្ឋានដែលទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន
- ត្រូវមានអាជីព ឬ អាជីវកម្មស្របច្បាប់និងប្រាក់ចំណូលទៀងទាត់
- និងឯកសារពាក់ព័ន្ធផ្សេងៗទៀត យោងតាមការស្នើរសុំ
ឯកសារតម្រូវមាន
- ឯកសារអត្តសញ្ញាណជាតិ (NID) / ឯកសារអត្តសញ្ញាណដែលចេញដោយអាជ្ញាធរផ្លូវការ
- ថតចំលងកម្មសិទ្ធិដីធ្លី
- កិច្ចព្រមព្រៀងលក់និងទិញ
- លិខិតបញ្ជាក់ពីប្រាក់បៀវត្ស និង/ឬ ប្រាក់ចំណូល និង/ឬ របាយការណ៍ប្រាក់បៀវត្សរ៍ សម្រាប់ ៣ ខែចុងក្រោយបំផុត
- ថតចម្លងរបាយការណ៍ធនាគារ រយៈពេល ៦ ខែចុងក្រោយ, បង្កាន់ដៃដាក់ប្រាក់បញ្ញើមានកាលកំណត់, សៀវភៅសន្សំ
និងទ្រព្យសម្បត្តិ ហិរញ្ញវត្ថុផ្សេងៗទៀត
- របាយការណ៍វាយតម្លៃអចលនទ្រព្យ
- របាយការណ៍សងប្រាក់កម្ចីត្រឡប់ (មិនមានក៏បាន)
- និងឯកសារពាក់ព័ន្ធផ្សេងៗទៀតតាមការស្នើសុំ
របៀបស្នើរសុំឥណទាន
សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤ម៉ោង +855 (0) 23/81 999 010 ឬ customercare@ sathapana.com. kh សម្រាប់ព័ត៌មានលម្អិត។ បុគ្គលិករបស់យើងនឹងទទួលស្វាគមន៍និងធ្វើការណែនាំលោកអ្នកអំពីដំណើរការផ្សេងៗ។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ស្ថាបនា សូមចុច ទីនេះ។
សូមចុច ទីនេះ ដើម្បីលោកអ្នកអាចបំពេញតម្រូវការរបស់លោកអ្នកលើទម្រង់សួរព័ត៌មានបានដោយឆាប់រហ័ស។ ក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់លោកអ្នកក្នុងរយៈដ៏ឆាប់។