ឥណទាន អុីស៊ីខាស
ប្រសិនបើអ្នកត្រូវការប្រាក់ភ្លាមៗក្នុងអំឡុងពេលមានអាសន្ន លោកអ្នកអាចស្នើសុំប្រាក់កម្ចី ឥណទាន អុីស៊ីខាស ជាមួយអត្រាការប្រាក់ទាប។ កម្មវិធីនេះអនុញ្ញាតឱ្យលោកអ្នកទទួលបានកម្ចីរហូតដល់ ១០០% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ដែលត្រូវបានចាត់ទុកជាទ្រព្យធានា។ ឥឡូវនេះ លោកអ្នកអាចទទួលបានប្រាក់កម្ចីដើម្បីបំពេញតម្រូវការបន្ទាន់យ៉ាងរហ័ស ដោយមិនប៉ះពាល់ដល់អត្រាការប្រាក់និងលក្ខខណ្ឌផ្សេងៗ នៃគណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនោះឡើយ។
លក្ខណៈពិសេស
ឥណទាន អុីស៊ីខាស | |
---|---|
លក្ខខណ្ឌ | រូបវន្តបុគ្គល (និវាសនជន) |
ប្រភេទកម្ចី | ១. ឥណទានអាជីវកម្មរយៈពេលខ្លី |
រូបិយប័ណ្ណ | ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល |
ទំហំឥណទានសរុប | ចាប់ពី ១០.០០០ រហូតដល់ ១.០០០.០០០ ដុល្លារ |
ទំហំឥណទានអតិបរមា | រហូតដល់ ១០០% នៃគណនីបញ្ញើមានកាលកំណត់ |
អត្រាការប្រាក់ (ប្រចាំឆ្នាំ) | បូក ១.៨% បន្ថែមពីលើអត្រាការប្រាក់នៃគណនីបញ្ញើមានកាលកំណត់ |
ប្រភេទទ្រព្យធានា | គណនីបញ្ញើមានកាលកំណត់ជាមួយ ធនាគារ ស្ថាបនា |
រយៈពេលឥណទាន | ១. រហូតដល់១២ខែ |
សេវារដ្ឋបាល | ឥតគិតថ្លៃ |
លក្ខខណ្ឌទូទាត់ | ទូទាត់ការប្រាក់ប្រចាំខែ |
ដំណើរការតាមរយៈ | គ្រប់សាខារបស់ ធនាគារ ស្ថាបនា |
*លក្ខខណ្ឌផ្សេងៗទៀតនិងលក្ខណៈពិសេសត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់។ |
របៀបស្នើសុំ
- សូមមេត្តាមកកាន់សាខាណាមួយរបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ តាមរយៈលេខ ០២៣ ៩៩៩ ០១០ / ០៨១ ៩៩៩ ០១០ | ឬ customercare@ សម្រាប់ព័ត៌មានលម្អិត។ sathapana.com. kh
- សម្រាប់អាសយដ្ឋានសាខារបស់យើងខ្ញុំ សូម ចុចទីនេះ