កម្មវិធីកញ្ចប់ប្រាក់បៀវត្សរ៍

តើ​លោក​អ្នក​កំពុង​ស្វែង​រក​ធនាគារ​ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​បើក​ប្រាក់​បៀវត្សរ៍​របស់​បុគ្គលិក​លោក​អ្នក​យ៉ាង​ឆាប់​រហ័ស​និង​ទៀង​ពេល​ជា​រៀង​រាល់​ខែ​មែន​ដែរ​ឬ​ទេ​?

ធនាគារ ស្ថាបនា នៅ​ទី​នេះ​ដើម្បី​ជួយ​អ្នក​ក្នុង​ការ​សន្សំ​សំចៃ​ពេល​វេលា និង​ការ​ពារ​ហិរញ្ញវត្ថុ​របស់​អ្នក​ដោយ​មិន​មាន​ការ​ក្លែង​បន្លំ​ដោយ​ប្រើ​កម្មវិធី​កញ្ចប់​ប្រាក់​បៀវត្សរ៍​របស់​យើង។

ធនាគារ​របស់​យើង​ក៏​ផ្តល់​ជូន​នូវ​កម្ចី​ប្រាក់បៀវត្សរ៍​និង​ប័ណ្ណឥណទាន​គ្មាន​ការ​ធានា ជូន​ដល់​បុគ្គលិក​របស់​អ្នក​ក្នុង​ពេល​តែ​មួយ។

ចុះ​ឈ្មោះ​ជា​មួយ​កម្មវិធី​កញ្ចប់​ប្រាក់បៀវត្សរ៍​របស់​យើង​ឥឡូវនេះ​ដើម្បី​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​អ្នក​មាន​ភាព​រលូន​និង​ងាយ​ស្រួល​ជាង​មុន!
អត្ថប្រយោជន៍នៃកម្មវិធីកញ្ចប់ប្រាក់បៀវត្សរ៍
•    និយោជក
-    រីករាយជាមួយការផ្តល់ជូនពិសេសនិងការលើកលែងថ្លៃសេវាមួយចំនួនសម្រាប់កញ្ចប់ដាក់ប្រាក់
-    ផ្តល់ជូនរង្វាន់ពិសេសក្នុងចំនួនប្រតិបត្ដិការដែលបានកំណត់
•    បុគ្គលិក
-    ទទួលបានកញ្ចប់ពិសេសនៃកម្ចីប្រាក់បៀវត្សរ៍ និងប័ណ្ណឥណទានគ្មានការធានាពីធនាគារស្ថាបនា
-    រីករាយជាមួយការលើកលែងថ្លៃសេវាប្រចាំឆ្នាំទៅលើប័ណ្ណឥណពន្ធ VISA និងសេវាកម្មផ្សេងៗទៀត
សម្រាប់ព័ត៌មានបន្ថែម
•    សូមអញ្ជើញទៅកាន់សាខារបស់ធនាគារស្ថាបនាណាមួយដែលនៅជិតលោកអ្នកបំផុតឬទូរស័ព្ទមកយើងខ្ញុំតាមរយៈលេខ ០២៣ / ០៨១ ៩៩៩ ០១០
•    សម្រាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំសូមចូលមកកាន់គេហទំព័រ www.sathapana.com.kh
•    សូមចុចទីនេះដើម្បីមើលពត៌មានលម្អិត