ទូទាត់សាច់ប្រាក់
អ្វីដែលសំខាន់សម្រាប់អាជីវកម្មនីមួយៗ និងចំពោះម្ចាស់អាជីវកម្មម្នាក់ៗគឺការគ្រប់គ្រងដើមទុន និងការចំណាយប្រកបដោយប្រសិទ្ធិភាព។
ធនាគារ ស្ថាបនា ផ្តល់ជូនដំណោះស្រាយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចដែលជួយធ្វើឲ្យលំហូរសាច់ប្រាក់របស់លោកអ្នកកាន់តែមានប្រសិទ្ធិភាពខ្ពស់ ទាន់ពេលវេលា និងឆាប់រហ័ស។ ដំណោះស្រាយនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចរបស់យើងខ្ញុំមានដូចជា៖
សេវាបើកប្រាក់បៀវត្សរ៍
ដំណើរការបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសម្ងាត់តាមរយៈអ៉ីមែល ឬ ការបញ្ចូលឯកសារត្រឹមតែម្តងប៉ុណ្ណោះតាមរយៈ iBanking របស់ធនាគារ ស្ថាបនា ទៅកាន់គណនីប្រាក់បៀវត្សរ៍បុគ្គលិករបស់លោកអ្នក។
សេវាទូទាត់ជាកញ្ចប់
លោកអ្នកអាចធ្វើការទូទាត់ផ្សេងៗជូនម្ចាស់ផ្គត់ផ្គង់ អ្នកលក់ និងដៃគូអាជីវកម្មរបស់លោកអ្នកប្រកបដោយភាពងាយស្រួល និងឆាប់រហ័សតាមរយៈការបញ្ចូលឯកសារ ឬ អ៉ីុមែលត្រឹមតែម្តងប៉ុណ្ណោះ។
សេវាផ្ទេរប្រាក់ក្នុងស្រុក (ផ្ទេរឥណទាន)
លោកអ្នកអាចធ្វើប្រតិបត្តិការជារូបិយប័ណ្ណដុល្លារអាមេរិក ឬ រូបិយប័ណ្ណរៀល តាមរយៈការផ្ទេរប្រាក់ឆ្លងសាខាទាំងអស់របស់ធនាគារ ស្ថាបនា នៅទូទាំងប្រទេសកម្ពុជា។
សេវាផ្ទេរប្រាក់តាមទូរសា
លោកអ្នកអាចធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេសទៅក្រៅប្រទេសនានាបានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។
សេវា FAST
លោកអ្នកអាចធ្វើការផ្ទេរប្រាក់រជារូបិយប័ណ្ណរៀលទៅធនាគារផ្សេងៗទៀតក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់។