ឈ្នះការធ្វើដំណើរទៅចូលរួមកីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ (សម្រាប់ពីរនាក់)

រាល់​ការ​ចំណាយ​ ៥០០ ​ដុល្លារ​អាមេរិក ដោយ​ប្រើ​ប័ណ្ណ​វីសា ណា​មួយ​របស់​អ្នក​ នោះ​លោក​អ្នក​នឹង​មាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​ក្រុង​តូក្យូ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំ​ពិក ឆ្នាំ២០២០។ ចំណាយ​កាន់​តែ​ច្រើន ឱកាស​ឈ្នះ​កាន់​តែ​ច្រើន។
លក្ខខណ្ឌ៖
1. ចាប់​ពី​ថ្ងៃ​ទី ០១ ខែកុម្ភៈ ដល់​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ ២០២០
2. ចំណាយ​សរុប ៥០០ ដុល្លារ​អាមេរិក អតិថិជន​មាន​សិទ្ធិ​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ។
3. អ្នក​ឈ្នះ​គឺ​មាន​ចំនួន​ពីរ (២) នាក់ ហើយ​ម្នាក់ៗ​នឹង​ទទួល​បាន​៖

  • សំបុត្រ​យន្ត​ហោះ​ទៅ​ទី​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន (ទៅ​និង​មក)
  • ស្នាក់​នៅ​សណ្ឋា​គារ (Intercontinental Tokyo Bay)
  • មធ្យោបាយ​ធ្វើ​ដំណើរ​ពី​ព្រលាន​យន្ត​ហោះ​ទៅ​ទី​ក្រុង​តូក្យូ
  • អាហារ​ប្រចាំ​ថ្ងៃ
  • សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​អូឡាំពិក​ចំនួន​២កីឡា​ផ្សេង​គ្នា​
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មក ចូល​រូម​ព្រឹត្តិការណ៍​អូឡាំពិក

4. ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ធនាគារ ស្ថាបនា។
5. អ្នក​ឈ្នះ​រង្វាន់​នឹង​ត្រូវ​បាន​ជូន​ដំណឹង​តាម​ទូរស័ព្ទ និង​ប្រកាស​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ធនាគារ ស្ថាបនា។ ធនាគារ​នឹង​ធ្វើ​ការ​ចាប់​រង្វាន់​ម្តង​ទៀត​បើ​មិន​មាន​ការ​មក​ទទួល​ដំណឹង​ក្នុង​រយៈ​ពេល ៧ថ្ងៃ​បន្ទាប់​ពី​ការ​ប្រកាស និង​ជូន​ដំណឹង។
6. រង្វាន់​អាច​ធ្វើ​ការ​ផ្ទេរ​បាន ប៉ុន្តែ​មិន​អាច​ប្តូរ​ទៅ​ជា​សាច់​ប្រាក់ ឬ​វត្ថុ​ផ្សេង​ទៀត​បាន​ទេ។ រង្វាន់​អាច​ផ្ទេរ​ទៅ​អ្នក​ដែល​មាន​ការ​ចាត់​តាំង​ពី​អ្នក​ឈ្នះ ហើយ​បំពេញ​តាម​លក្ខខណ្ឌ​ទទួល​រង្វាន់​បាន។
7. ធនាគារ ស្ថាបនា សូម​រក្សា​សិទ្ធិ​ក្នុង​ការ​បង្ហាញ និង​ផ្សព្វផ្សាយ​ឈ្មោះ​ រូប​ថត និង​ព័ត៌មាន​ផ្សេងៗ​របស់​អ្នក​ឈ្នះ​រង្វាន់។
បុគ្គលិក ថ្នាក់​ដឹក​នាំ និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ ស្ថាបនា ពុំ​មាន​សិទ្ធិ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ទេ។