ដក​សាច់​ប្រាក់​ដោយ​ប្រើ​លេខ​កូដ (Cash by Code)

ធនាគារ ស្ថាបនា បាន​ដាក់​អោយ​ដំណើរ​ការ​មុខ​ងារ​ថ្មី​ក្នុង​កម្ម​វិធី Sathpana Mobile/iBankin និង ម៉ាស៊ីន អេធីអឹម ដែល​ហៅ​ថា Cash by Code ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​បង្កើត​លេខ​កូដ សម្រាប់​ដក​ប្រាក់​ពី​ម៉ាស៊ីន អេ​ធី​អឹម និង​គ្រប់​សាខា ធនាគារ ស្ថាបនា ទូ​ទាំង​ប្រទេស។ ជម្រើស​បន្ថែម​លោក​អ្នក​អាច​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម ដោយ​មិន​ចាំ​បាច់​ប្រើ​ប័ណ្ណ កាន់​តែ​ងាយ​ស្រួល រហ័ស សុវត្ថិភាព និង​មិន​គិត​កម្រៃ​សេវា

លក្ខណៈពិសេសនិងអត្ថប្រយោជន៍

  • អតិថិជនអាចបង្កើតលេខកូដសម្រាប់ដកប្រាក់នៅម៉ាស៊ីន អេធីអឹម ធនាគារ ស្ថាបនា ២៤/៧
  • លេខកូដសាច់ប្រាក់ (Cash by Code) មានសុពលភាពរហូតដល់ ៧២ ម៉ោង
  • ចំនួនទឹកប្រាក់អាចបង្កើតបានរហូតដល់ ៥០០ ដុល្លារអាមេរិក ឬ ៨០០.០០០ រៀល និង ប្រតិបត្តិការប្រចាំថ្ងៃរហូតដល់ ៥០០ ដុល្លារអាមេរិក ឬ ១៦០.០០០ រៀល (ប្រតិបត្តិការពីរដង ក្នុងមួយថ្ងៃ)

របៀប​ផ្ញើ​សាច់​ប្រាក់​តាម​លេខ​កូដ (Cash by Code) ពី Sathapana Mobile / iBanking

១.    ចូលទៅកាន់ “ Cash by Code”
២.    ជ្រើសរើសដកសាច់ប្រាក់ដោយប្រើលេខកូដ
៣.    ជ្រើសរើសគណនី ហើយបញ្ចូលចំនួនទឹកប្រាក់ (រូបិយប័ណ្ណ) ចុច “បន្ទាប់”
៤.    ផ្ទៀតផ្ទាត់ព័ត៌មាន និង ចុច “បញ្ជាក់”
៥.    Cash code ប្រតិបត្តិការទទួលបានជោគជ័យ

របៀប​ដកប្រាក់​តាម​ម៉ាស៊ីន​ អេធីអឹម

១.    អញ្ញើញទៅកាន់ម៉ាស៊ីន អេធីអឹម ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នក
២.    ជ្រើសរើសប្រតិបត្តិការពុំប្រើកាត
៣.    ជ្រើសរើស “ប្រតិបត្តិការដកប្រាក់ដោយប្រើលេខកូដ”
៤.    បញ្ចូលលេខកូដ៦ខ្ទង់ទីមួយ និងទីពីរ
៥.    ជ្រើសរើសរូបិយប័ណ្ណ    
៦.    បញ្ចូល និងបញ្ជាក់ចំនួនទឹកប្រាក់
៧.    សូមទទួលយកសាច់ប្រាក់និងវិក្កយបត្រ

ទំនាក់ទំនង

សូមចុច ត្រង់នេះ ដើម្បីស្នើសុំ ឬ ទាក់ទងមកកាន់សហការីរបស់យើងខ្ញុំ២៤/៧ +855 (0) 23/81 999 010 ឬ customercare@remove-this.sathapana.com.remove-this.kh សម្រាប់ព័ត៌មានលម្អិត។ សម្រាប់អាសយដ្ឋានសាខាទាំងអស់របស់ ធនាគារ ស្ថាបនា សូមចុច ទីនេះ