ជាសេវាកម្មធនាគារឌីជីថលថ្មីដែលមានភាពប្រសើរឡើង និងងាយស្រួលដល់អ្នកប្រើដែលត្រូវរចនាឡើងសម្រាប់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនធនាគារ។ អតថិជនអាចប្រើប្រាស់កម្មវិធី ស្ថាបនាម៉ូបាល ថ្មីបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។

ផ្ទេរប្រាក់
ផ្ទេរប្រាក់ទៅកាន់គណនីស្ថាបនាណាមួយ ឬទៅកាន់ធនាគារក្នុងស្រុក និងក្រៅប្រទេសព្រមទាំងដៃគូសហការផ្សេងទៀតយ៉ាងឆាប់រហ័សប្រកបដោយសុវត្ថិភាព។
• គ្រប់គ្រងអ្នកទទួលផល
• គណនីផ្ទាល់ខ្លួន
• គណនីក្នុងធនាគារតែមួយ
• គណនីធនាគារផ្សេងគ្នា
• ធនាគារអន្តរជាតិ
• ផ្ទេរប្រាក់ច្រើនគណនី
• ប្រវត្តិផ្ទេរប្រាក់
• សេវាកំណត់អចិន្ត្រៃយ៍ថេរ
• ផ្ទេរទៅគណនី វីង
• ផ្ទេរទៅគណនី ផាយផេ
• ផ្ទេរទៅគណនី ទ្រូម៉ាន់នី
• ផ្ទេរទៅគណនី លីហួរ វេលុយ
• ផ្ទេរទៅគណនី បាគង
• ផ្ទេរទៅធនាគារក្នុងស្រុកតាមប្រព័ន្ធបាគង
• អ៊ី ម៉ាន់នី
• បរិច្ចាគទៅមន្ទីរពេទ្យAngkor Hospital for Children
• ផ្ទេរទៅកាន់័ណ្ណវីសា
• ផ្ទេរធនាគារក្នុងស្រុកតាម Retail Pay

ប័ណ្ណឥណទាន/ឥណពន្ធ
គ្រប់គ្រងប័ណ្ណឥណទាន/ឥណពន្ធរបស់អ្នកកាន់តែងាយស្រួល និងលឿនជាងមុន។
• របាយការណ៍សង្ខេបនៃប័ណ្ណឥណទាន និង ព៌ត័មានលម្អិត
• ទូទាត់វិក្កយបត្រប័ណ្ណឥណទាន
• ដាក់អោយដំណើរការ / ផ្អាក / ធ្វើអោយដំណើរការឡើងវិញ/ផ្លាស់ប្តូរលេខសម្ងាត់
• របាយការណ៍ប័ណ្ណឥណទាន
• ប្រវត្តិប្រតិបត្តិការ
• មុខងារស្នើសុំដោះស្រាយប្រតិបត្តិការសង្ស័យ
• ភ្ជាប់តំណជាមួយគណនីទៅកាន់ ប័ណ្ណឥណទាន / ប័ណ្ណអេធីអឹម
• ស្នើសុំប័ណ្ណធនាគារស្ថាបនា
• ការផ្ដល់ជូនរង្វាន់ជាសាច់ប្រាក់
• ការស្នើសុំប័ណ្ណផ្លាស្ទិច

ជំហានទី១
ទាញយក Sathapana Mobile ឥឡូវនេះ