សេវា Sathapana Mobile

Sathapana Mobile គឺជាកម្មវិធីប្រតិបត្តិការធនាគារដែលមានភាពងាយស្រួល​បង្កើតឡើងដើម្បីបំពេញនូវតម្រូវការរបស់លោកអ្នក និងជួយលោកអ្នកក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព។ ជាមួយនឹង Sathapana Mobile លោកអ្នកអាចចាត់ចែង និងធ្វើប្រតិបត្តិការលើគណនីរបស់លោកអ្នកបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព តាមរយៈទូរស័ព្ទដៃនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
 

លក្ខណៈពិសេស

​ពិនិត្យ​មើល​សមតុល្យ​និង​ប្រតិបត្តិការ​គណនី

របាយការណ៍​សង្ខេបអំពីគណនី ពិនិត្យ​​និង​ទាញ​យក​ប្រតិបត្តិការ​ក្នុង​កំឡុង​ពេល ១៨០ថ្ងៃចុងក្រោយ ពីគណនីសន្សំ​ឬ​គណនីចរន្ត​របស់លោកអ្នក។

ធ្វើ​ប្រតិបត្តិការ​លើ​ប័ណ្ណឥណទាន

ពិនិត្យមើលសមតុល្យនិងប្រតិបតិ្តការប័ណ្ណឥណទាន ទូទាត់វិក្កយបត្រប័ណ្ណឥណទាន​​​​​ ឬបង្ខាំងប័ណ្ណរបស់លោកអ្នក

ផ្ទេរប្រាក់

ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកនិងក្រៅស្រុក ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ផ្ទេរប្រាក់ទៅគណនីផ្សេងទៀត ឬផ្ទេរប្រាក់ទៅគណនីក្នុងសមាជិក Fast ផ្ទេរប្រាក់ទៅកាន់ដៃគូរ ផ្តល់សេវាកម្មទូទាត់ (PSP)

ប្រើ​ស្នា​ម​ម្រាមដៃ​សម្រាប់​ចូល​ប្រើប្រាស់

ប្រើស្នាមម្រាមដៃដើម្បីចូលប្រើប្រាស់ Sathapana Mobile នៅលើកម្មវីធី iOS ឬ Android បានយ៉ាងឆាប់រហ័ស

បញ្ចូលកាតទូរស័ព្ទ

បញ្ចូលទឹកប្រាក់ភ្លាមៗទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក

ការទូទាត់វិក្កយបត្រ

ការទូទាត់វិក្កយបត្រទៅក្រុមហ៊ុនដែលជាដៃគូរសហការណ៍

ការស្នើរសុំ

ការស្នើរសុំបើកគណនីថ្មីប័ណ្ណឥណពន្ធវីសាប័ណ្ណឥណទានវីសានិងស្នើរសុំឥណទានថ្មី

បើក​គណនី​មាន​កាលកំណត់

បង្កើតនិងគ្រប់គ្រងគណនីមានកាលកំណត់

អត្ថប្រយោជន៍

  • ងាយស្រួលក្នុងការទូទាត់ និងផ្ទេរប្រាក់
  • កាត់បន្ថយហានិភ័យ​ដោយ​ពុំ​ចាំបាច់​ដាក់​ប្រាក់​តាម​ខ្លួន​ច្រើន
  • បង្កើតតារាងដើម្បីកំណត់ពេលត្រូវបង់ប្រាក់
  • ពិនិត្យសមតុល្យគណនីបច្ចុប្បន្ន និងប្រតិបត្តិការថ្មីៗ
  • មិនគិតថ្លៃសេវាចុះឈ្មោះ

To top

  • ​​​ចូលប្រើប្រាស់ Sathapana Mobile ពីគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃរបស់លោកអ្នក
  • សន្សំពេលវេលា ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ធនាគារ
  • ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ក្នុង​ពេល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ទូរស័ព្ទរដៃ​​របស់លោកអ្នក​គ្រប់ទីកន្លែង គ្រប់​ពេលវេលា

របៀបនៃការស្នើសុំ

ជំហានទី១

ទាញយ​ក Sathapana Mobile ពីកម្មវីធីទូរស័ព្ទ និងចុះឈ្មោះ

 

ជំហានទី២

បញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចខាងក្រោម៖ លេខសម្គាល់អតិថិជន (CIF) បញ្ចូលលេខទូរស័ព្ទ​ (សម្គាល់៖លេខទូរស័ព្ទដូចនៅក្នុងប្រព័ន្ធ) បញ្ចូលលេខគណនីសន្សំឬ គណនីចរន្ត បញ្ចូលថ្ងៃខែឆ្នាំកំណើត។

ជំហានទី៣

កំណត់ លេខសម្ងាត់នឹង​ បំពេញលេខសម្ងាត់ម្តងទៀត

ជំហានទី៤

បំពេញលេខសម្ងាត់ ដែលផ្ញើដោយធនាគារ

ជំហានទី៥

ការចុះឈ្មោះប្រើប្រាស់ Sathapana Mobile ទទួលបានជោគជ័យ

 

App Store

 

 

Google Play

 

 

 


សម្រាប់ព័ត៌មានបន្ថែមអំពី Sathapana Mobile សូមមេត្តាទាក់ទង +855 (0) 23/81 999 010 ឬ​ អ៊ីម៉ែលcustomercare@remove-this.sathapana.com.remove-this.kh

ការរក្សាព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកឲ្យមានសុវត្ថិភាពគឺជាអាទិភាពរបស់យើងខ្ញុំ។ សូមអានបន្ថែមអំពី គន្លឹះសុវត្ថិភាព

Makes Your Life Better