ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ធនាគារ ស្ថាបនា មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណៈមេត្តាជ្រាបថា ធនាគារ ស្ថាបនា នឹងដាក់ឱ្យដំណើរការសេវាទូទាត់កម្រៃសេវាសាធារណៈទាក់ទងនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ២៩ ក្នុងចំណោមសេវាសាធារណៈជាង ២០០ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយឥតគិតកម្រៃសេវា ដូចរៀបរាប់ខាងក្រោម នាថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២១។ តាមរយៈមុខងារថ្មីនេះ អតិថិជន ក៏ដូចជាគ្រឹះស្ថាននិងសហគ្រាសទាំងអស់ក្នុងប្រទេសកម្ពុជា អាចធ្វើការទូទាត់វិក្កយបត្រប្រើប្រាស់សេវាសាធារណៈរបស់ខ្លួន តាមរយៈធនាគារឌីជីថលរបស់ធនាគារ ស្ថាបនា ឬ តាមរយៈបណ្ដាញសាខារបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត។
• ទូទាត់តាមរយៈ (Sathapana Mobile App)
- ចូលទៅ Sathapana Mobile App លើទូរស័ព្ទដៃរបស់អ្នក
- ជ្រើសរើសយកមុខងារ ទូទាត់វិក្កយបត្រ (Pay Bills)
- Log In ចូលក្នុងគណនីធនាគាររបស់អ្នក ដោយវាយបញ្ចូល លេខសម្ងាត់
- ជ្រើសរើសយកមុខងារ វិក្កយបត្រក្រសួង បន្ទាប់មកជ្រើសយក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បញ្ចូល លេខយោងវិក្កយបត្រ (ដែលបានពីព័ត៌មានបង់ប្រាក់) និងបញ្ចូល ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ ហើយជ្រើសរើសគណនីធនាគាររបស់អ្នក រួចចុចលើពាក្យ បន្ទាប់ ឬ Next
- ការទូទាត់របស់អ្នកនឹងត្រូវបានបញ្ចប់ដោយជោគជ័យ
* នៅពេលការទូទាត់ របស់អ្នកត្រូវបានបញ្ចប់ លោកអ្នកអាចទាញយក បង្កាន់ដៃបញ្ជាក់បង់ប្រាក់ពីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម
• ទូទាត់តាមរយៈសេវាអ៊ីនធើណែត (Personal iBanking)
- Log In ចូលក្នុងគណនីធនាគាររបស់អ្នកលើកុំព្យូទ័រ
- ជ្រើសរើសយកមុខងារ ទូទាត់វិក្កយបត្រ (Pay Bills)
- ជ្រើសរើសយកមុខងារ វិក្កយបត្រក្រសួង បន្ទាប់មកជ្រើសយក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បញ្ចូល លេខយោងវិក្កយបត្រ (ដែលបានពីព័ត៌មានបង់ប្រាក់) និងបញ្ចូល ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ ហើយជ្រើសរើសគណនីធនាគាររបស់អ្នក រួចចុចលើពាក្យ បន្ទាប់ ឬ Next
- ការទូទាត់សងប្រាក់ របស់អ្នកត្រូវបានបញ្ចប់ លោកអ្នកអាចទាញ បង្កាន់ដៃបញ្ជាក់បង់ប្រាក់ពីក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម។
• តាមបញ្ជរធនាគារ ស្ថាបនា
- សូមយកព័ត៌មានបង់ប្រាក់ ទៅកាន់បញ្ជរបង់ប្រាក់របស់ធនាគារ ស្ថាបនា ភីអិលស៊ី ដែលនៅជិតលោកអ្នក ដើម្បីបង់ប្រាក់។
សេវាសាធារណៈ
សេវាសាធារណៈចំនួន ២៩ ក្នុងចំណោមកម្រងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលអតិថិជននិងសាធារណជន អាចធ្វើការទូទាត់បាន ដោយឥតគិតកម្រៃសេវា មានដូចខាងក្រោម៖
១. ការផ្តល់បណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២. ការផ្តល់ទុតិយតាបណ្ណ/សៀវភៅការងារកម្មករនិយោជិតខ្មែរ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៣. បច្ចុប្បន្នភាពទិដ្ឋាការ “ចូល" លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាស គ្រឹះស្ថានឬមុខងារ/តួនាទី) (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៤. បច្ចុប្បន្នភាពទិដ្ឋាការ “ចេញ" លើសៀវភៅការងារកម្មករនិយោជិតខ្មែរ (ប្តូរសហគ្រាស គ្រឹះស្ថាន ) (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៥. ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក "ចូល" (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៦. ការចុះបញ្ជិកាលើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក "ចេញ" (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៧. ការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទាកម្មករនិយោជិតខ្មែរ
៨. ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
៩. ការចុះបញ្ជិកាសៀវភៅបញ្ជីចុះនាមក្មេងអាយុចាប់ពី១៥ឆ្នាំ ដល់តិចជាង ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១០. ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១២ឆ្នាំ ដល់ ១៥ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១១. ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេងអាយុចាប់ពី១៥ឆ្នាំ ដល់តិចជាង ១៨ឆ្នាំ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១២. ការចុះបញ្ជិកាសេចក្តីជូនដំណឹងបើកសហគ្រាស
១៣. ការចុះបញ្ជិកាសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៤. ការចុះបញ្ជិកាសៀវភៅបើកប្រាក់/ផ្តល់លិខិតអនុញ្ញាតបើកប្រាក់តាមប្រព័ន្ធកុំព្យូទ័រ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៥. ការចុះទិដ្ឋាការបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៦. ការផ្តល់លិខិតអនុញ្ញាតព្យួរកិច្ចសន្យាការងារ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៧. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាសគ្រឹះស្ថានធ្វើការបន្ថែមម៉ោង (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៨. ការផ្តល់លិខិតអនុញ្ញាតឱ្យសហគ្រាសគ្រឹះស្ថានធ្វើការនៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍/ថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
១៩. ការចេញលិខិតទទួលស្គាល់ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២០. សំណុំបែបបទហ្វឹកហ្វឺនកូនជាង (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២១. ការផ្តល់បណ្ណទទួលស្គាល់ជំនាញវិជ្ជាជីវៈ (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២២. ការផ្តល់វិញ្ញាបនបត្រហ្វឹកហ្វឺនកូនជាង (ដែលមានកម្មករនិយោជិតចាប់ពី ១០១នាក់ឡើងទៅ)
២៣. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេលលើសពី៣ខែ)
២៤. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស
២៥. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ
២៦. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស និងបណ្ឌិតបច្ចេកវិទ្យា/ឯកទេស
២៧. ការចុះបញ្ជិកាអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបើកសាខា បន្ថែមជំនាញ ឬដំឡើងកម្រិតបណ្តុះបណ្តាល
២៨. ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល) ដែលមានកម្មករនិយោជិតចាប់ពី១០១នាក់ឡើងទៅ
២៩. ការចុះធ្វើអធិការកិច្ចការងារសាមញ្ញប្រចាំឆ្នាំ (១ដងក្នុង១ឆ្នាំសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងផលិតផលប្រហាក់ប្រហែល)ដែលមានកម្មករនិយោជិត ចាប់ពី១០១នាក់ឡើងទៅ