សេវាធានារ៉ាប់រងអាយុជីវិតជាមួយ មេនូឡាយហ្វ៍
ធនាគារ ស្ថាបនា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាបានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលតាមរយៈកិច្ចសហការរយៈពេល ១៥ ឆ្នាំនេះ ផលិតផលធានារ៉ាប់រង អាយុជីវិតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍នឹងមាននៅតាមបណ្តាសាខាធនាគារ ស្ថាបនា នៅទូទាំងប្រទេស។
អតិថិជនរបស់យើងអាចធ្វើការស្នើរសុំផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ ក្រុមហ៊ុនមេនូឡាយហ្វ៍ នៅសាខាដែលបានកំណត់ និងប្រើប្រាស់សេវាធនាគារក្នុងការបង់បុព្វលាភរ៉ាប់រង។
កិច្ចសហការជាដៃគូថ្មីនេះរួមបញ្ចូលគ្នានូវបណ្តាញសាខា និងចំនួនអតិថិជនដ៏ទូលំទូលាយរបស់ធនាគារ ស្ថាបនា ជាមួយនឹងមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីផ្ដល់ជូនអតិថិជន ទាំងសេវាកម្មធនាគារ និងដំណោះស្រាយធានារ៉ាប់រង។ ធនាគារស្ថាបនា និង ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងសហការគ្នាដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើការការពារអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសាររបស់ពួកគេ។
ជាមួយនឹងការសហការនេះ យើងជឿជាក់ថា អតិថិជនរបស់យើងនឹងទទួលបានការការពារសុវត្ថិភាពហិរញ្ញវត្ថុ ដ៏រឹងមាំ
ដំណោះស្រាយហិរញ្ញវត្ថុ
ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូននូវគម្រោងសន្សំនិងការពារផ្សេងៗគ្នាជាច្រើនដើម្បីបំពេញតម្រូវការ របស់អតិថិជនហើយគម្រោងទាំងនេះរួមមាន៖
គម្រោងសម្រាប់ការពារកម្ចីមួយនេះ គឺជាគម្រោងធានារ៉ាប់រងអាយុជីវិតដែលផ្តល់ការការពារលើកម្ចី របស់ លោកអ្នកនៅធនាគារ ស្ថាបនា។ កម្ចីដែលអាចទទួលបានការការពាររួមមាន៖ កម្ចីផ្ទាល់ខ្លួន កម្ចីអាជីវកម្ម និង កម្ចីទិញផ្ទះ។ គម្រោងនេះផ្ដល់ការធានាជាទឹកប្រាក់រហូតដល់ ៨០លានរៀល (ឬ ២ ម៉ឺនដុល្លារស.រ.អា) ទៅលើម្ចាស់កម្ចី (និងជាម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង) បើសិនជាមានហេតុការណ៍អកុសលណាមួយកើតឡើង (មរណភាព ឫពិការភាពទាំងស្រុង) មុនពេលកម្ចីត្រូវបានសងរួច។
ជាគម្រោងការពារនិងសន្សំដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវការការពារនិងសន្សំដើម្បីការសិក្សាថ្នាក់ វិទ្យាល័យ ឬសាកលវិទ្យាល័យរបស់បុត្រធីតាលោកអ្នក។ ទឹកប្រាក់ធានាសរុបពីគម្រោងនេះនឹងត្រូវបានផ្ដល់ ជូនដល់បុត្រធីតាលោកអ្នកនៅពេលដែលពួកគេចូលថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យ បើទោះបីជាមានរឿង អកុសលណាមួយកើតឡើង (មរណភាព ឬ ពិការភាពទាំងស្រុង) ទៅលើម្ចាស់ប័ណ្ណសន្យារ៉ាប់រងដែលជា មាតាបិតាក៏ដោយ។
ជាគម្រោងដែលផ្តល់ជូនទាំងការការពារលើអាយុជីវិត និងការសន្សំប្រាក់សម្រាប់ក្រុមគ្រួសារលោកអ្នកសម្រាប់ ពេលអនាគត។ គម្រោងនេះផ្តល់នូវផលប្រយោជន៍ច្រើនយ៉ាង និងផ្តល់ជម្រើសសម្រាប់រយៈពេលនៃការការពារ ចំនួន១០ឆ្នាំ ឬ ១៥ឆ្នាំ។គម្រោងនេះរួមបញ្ចូលនូវការការពារយ៉ាងទូលំទូលាយដើម្បីការពារមនុស្សជាទីស្រឡាញ់ក្នុងករណី អកុសល ណាមួយកើតឡើង (មរណភាព ឬ ពិការភាពទាំងស្រុង)ដោយភ្ជាប់មកជាមួយនូវការផ្ដល់នូវ សំណងរហូតដល់ ៤ ដងប្រសិនបើមរណភាពនោះកើតឡើងដោយគ្រោះថ្នាក់ចៃដន្យ។ នៅពេលដែលប័ណ្ណសន្យារ៉ាប់រង ដល់ កាលកំណត់នោះទឹកប្រាក់សន្សំសរុប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗនឹងត្រូវបានផ្ដល់ជូនដល់ម្ចាស់ ប័ណ្ណសន្យារ៉ាប់រង។
ជាអត្ថប្រយោជន៍បន្ថែមលើគម្រោងធានារ៉ាប់រងអាយុជីវិតរបស់លោកអ្នកដែលផ្តល់សំណងជាទឹកប្រាក់ធានារហូតដល់ ដប់ម៉ឺនដុល្លារស.រ.អា ចំពោះ ១៤ស្ថានភាពជំងឺធ្ងន់ធ្ងរ។អត្ថប្រយោជន៍នេះអាចភ្ជាប់ជាមួយនឹង គម្រោង អនាគតការសិក្សារបស់កូនខ្ញុំជាមួយមេនូឡាយហ្វ៍ និងគម្រោងមរតកខ្ញុំជាមួយមេនូឡាយហ្វ៍។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងសន្សំនិងការពារផ្សេងៗ សូមចូលទៅកាន់៖ https://www.manulife.com.kh/
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លូននៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១២ និងជាទីផ្សារចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅទស្សនាគេហទំព័រ www.manulife.com.khឬទំព័រហ្វេសប៊ុក Manulife Cambodia។
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត