កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ មានការប្រារព្ធកម្មវិធីសិក្ខាសាលា នៅវិទ្យាស្ថាន វ៉ាន់ដា លើប្រធាបទ «យុទ្ធសាស្ត្រនៃការគ្រប់គ្រងទីផ្សារ និងការចូលរួមចំណែកអភិវឌ្ឍនៅកម្ពុជា»។
ព្រឹត្តិការណ៏នេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ លោក វង្ស សុខាល ប្រធាននាយកប្រតិបត្តិផែនការ លោក គី រដ្ឋា ជានាយក នាយកដ្ឋានទីផ្សារធនាគារ ស្ថាបនា ភីអិលស៊ី និងលោក ប៉ែន សុវិបុល ជានាយករង ទី៤ ទទួលបន្ទុកផែនការ និងស្រាវជ្រាវនៃវិទ្យាស្ថាន វ៉ាន់ដា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយធនាគារ ស្ថាបនា ភីអិលស៊ី រួមសហការជាមួយវិទ្យាស្ថាន វ៉ាន់ដា ដើម្បីផ្តល់ជំនាញពិតប្រាកដដល់និសិ្សតចំនួន២៣៥នាក់ ក្នុងការផ្សារភ្ជាប់ទ្រឹស្តីដែលបានរៀនក្នុងសាលា ជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនៅធនាគារ ស្ថាបនា ភីអិលស៊ី។ លើសពីនេះ សិក្ខាសាលានេះក៏ មានបំណងផ្តល់ចំណេះដឹងពិតប្រាកដ ព្រមទាំងសមត្ថភាពស្នូលដល់និស្សិត ដើម្បីឱ្យពួកគេមាន សមត្ថភាពពេញលេញ សម្រាប់ចាប់យកឱកាសការងារនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនានា រឺក្នុងវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ក្រោយពេលបញ្ចប់ ការសិក្សា។
នេះគឺជាសិក្ខាសាលាលើកទី៥ ក្នុងឆ្នាំនេះដែលមាននិសិ្សតសរុបចំនួន១៤០៥ នាក់។