រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី18 ខែមករា ឆ្នាំ2021 – ធនាគារ ស្ថាបនា បានធ្វើកម្មវិធីចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” នៅថ្ងៃចន្ទ ទី18 ខែមករា ឆ្នាំ2021 នៅធនាគារ ស្ថាបនា សាខាបឹងកេងកង ដោយមានការចាក់ផ្សាយបន្តផ្ទាល់តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា ដោយមានការចូលរួមចាប់ផ្ទាល់ពី គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។
ដើម្បីធានានូវសុក្រឹតភាពជូនដល់អតិថិជន ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិចដែលឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់បំផុត ដោយមានការបើកបង្ហាញជាសាធារណៈ និងតាមដានយកព័ត៌មានដោយផ្ទាល់ពីបណ្តាញសារព័ត៌មានធំៗក្នុងស្រុក។
កម្មវិធីនេះរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផលនិងសេវាកម្មរបស់ធនាគារ ស្ថាបនា ដែលជាធនាគារឈានមុខក្នុងស្រុក ដោយក្នុងរយៈពេល3ខែនៃកម្មវិធីនេះ យើងទទួលបានការចូលរួមគាំទ្រពី សំណាក់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីគ្រប់សាខាទូទាំងប្រទេសកម្ពុជា។
អតិថិជនដែលមានសំណាងឈ្នះរង្វាន់ក្នុងកម្មវិធី “ដាក់ប្រាក់បញ្ញើឈ្នះរង្វាន់” ពីធនាគារ ស្ថាបនា មានរហូតដល់25រូប ដែលរង្វាន់ទាំង២៥រួមមាន៖ រង្វាន់ធំគឺ រង្វាន់រថយន្ត Mazda 6 ចំនួន1រង្វាន់ គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$2,500 ចំនួន2រង្វាន់ និង គណនីសន្សំឆ្លាតវៃដែលមានទឹកប្រាក់ US$250 ចំនួន22រង្វាន់។
សូមអបអរសាទរដល់អតិថិជនមានសំណាងឈ្នះរង្វាន់ ទាំង25រង្វាន់៖
អតិថិជនដែលឈ្នះរង្វាន់ធំ រថយន្ត Mazda6
លេខរៀង | ឈ្មោះអតិថិជន | លេខសំគាល់អតិថិជន |
---|---|---|
1 | ហុង ពីវ | 0132032 |
អតិថិជនដែលឈ្នះរង្វាន់ គណនីសន្សំឆ្លាតវៃទឹកប្រាក់ចំនួន US$2,500
លេខរៀង | ឈ្មោះអតិថិជន | លេខសំគាល់អតិថិជន |
---|---|---|
1 | ឡេង ភត្រា | 0855544 |
2 | សាយ សេងទាង | 0938258 |
អតិថិជនដែលឈ្នះរង្វាន់ គណនីសន្សំឆ្លាតវៃទឹកប្រាក់ចំនួន US$250
លេខរៀង | ឈ្មោះអតិថិជន | លេខសំគាល់អតិថិជន |
---|---|---|
1 | សុខ ចន្ធូ | 0693920 |
2 | យឹម លាត | 0661908 |
3 | គឹម ប៊ុនណា | 0925997 |
4 | សៀវ កុសល | 0233405 |
5 | ហៀ ញឹម | 0904492 |
6 | លីម រ៉ុយ | 0449950 |
7 | គួច លាភ | 0927566 |
8 | យិញ ណាំង | 0489419 |
9 | សុង ឆវ័ន្ត | 0938322 |
10 | តាំង គីន | 0933395 |
11 | ហ៊ឹម ទ្រី | 0935071 |
12 | នៅ គឹមឡុង | 0074608 |
13 | ជា សំផ័រ | 0420657 |
14 | ហេង សុខលាង | 0683581 |
15 | ព្រុំ ឆុំ | 0631168 |
16 | ធូ គឹមធន | 0936711 |
17 | ហេង ធឿន | 0304533 |
18 | គា លីម | 0512260 |
19 | ហ៊ាន រង្សី | 0938434 |
20 | ង៉ាន់ វណ្ណា | 0305471 |
21 | ជឺម ថុល | 0361243 |
22 | ស្រ៊ុន តាំងវិន | 0321421 |
អ្នកឈ្នះរង្វាន់ទាំង25នាក់ ក្រុមការងាររបស់យើងនឹងធ្វើការទាក់ទងផ្ទាល់ ដើម្បីផ្តល់ព័ត៌មានលំអិតពាក់ព័ន្ធនឹងការទទួលរង្វាន់។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ស្ថាបនា www.facebook.com/Sathapanabank ។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស2ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង 4,000នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង 173ទីតាំង និងអេធីអឹមជាង 230កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។