ប្រសិន​បើ​ការ​មាន​គណនី​ធនាគារ​មាន​សារៈ​សំខាន់​ខ្លាំង​ ហេតុអ្វី​បាន​ជា​មនុស្ស​មួយ​ចំនួន មិន​ចង់​បង្កើត​គណនី​ធនាគារ?

ភ្នំពេញ, ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០ -  ការ​រង់​ចាំ​ក្នុង​ជួរ ការ​បំពេញ​ឯកសារ និង​ការ​កក​ស្ទះ​ចរាចរ​ក្នុង​ពេល​ធ្វើ​ដំណើរ ទៅ​សាខា​ធនាគារ​ដោយ​ផ្ទាល់​គឺ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​មិន​ចង់​មាន​គណនី​ធនាគារ​ផ្ទាល់​ខ្លួន។

បញ្ហា​ចោទ​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​ទាម​ទារ​ឯកសារ​ច្រើន​ដែល​មាន​ដូច​ជា​អត្ត​សញ្ញាណប័ណ្ណ លិខិត​ឆ្លង​ដែន លិខិត​បញ្ជាក់​អាសយដ្ឋាន ឬ​លិខិត​បញ្ជាក់​មុខ​របរ​ដែល​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​អតិថិជន។

ទោះ​យ៉ាង​ណាក៏​ដោយ​ពលរដ្ឋ​កម្ពុជា​ ដែល​មាន​គណនី​ធនាគារ​យល់​ឃើញ​ថា ការ​មាន​គណនី​ធនាគារ​ជា​មួយ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ដូច​ជា​ធនាគារ ស្ថាបនា ពិត​ជា​បាន​ផ្ដល់​ជូន​ពួក​គាត់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាទូទាត់ចំណាយ សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស សេវាបណ្ណឥណពន្អ និង​ឥណទាន​ ព្រម​ទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ជា​ច្រើន​ទៀត។

បើ​ទោះ​បី​ជា​សេវា​ធនាគារ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​យ៉ាង​ណា​ក៍​ដោយ មាន​តែ​ពលរដ្ឋកម្ពុជា​ប្រមាណ ២០%ប៉ុណ្ណោះ ដែល​បាន​ចូល​រួម​ពេញ​លេញ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​មួយ​នេះ។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​នាំ​មក​នូវ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ឌីជីថលថ្មីៗ ដូចជា សេវា​ធនាគារ​លើ​ទូរសព័្ទ​ដៃ​និង​អីនធឺណែត​ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ បាន​យ៉ាង​ងាយ​ស្រួល​និង​មាន​សុវត្តិភាព​នោះ  បាន​ផ្ដល់​នូវ​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេសកម្ពុជា និង​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​ប្រាក់​រៀល​ខ្មែរ ដែល​ពី​មុន​មក​ច្រើន​តែ​ជា​ប្រាក់​ដុល្លារ​អាមេរិក។»

ដូច្នេះ តើ​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន មិន​ចង់​បង្កើត​គណនី​ធនាគារ?

លោក លឹម អូន មាន​ប្រសាសន៍​ថា៖ «មនុស្ស​ភាគ​ច្រើន​មាន​ការ​ធុញ​ទ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​ធនាគារ ការ​រង់​ចាំ​លេខ​រៀង និង​បំពេញ​ឯកសារ​នានា ដើម្បី​អាច​បង្កើត​គណនី​ធនាគារ​មួយ ហើយ​ក៏​ត្រូវ​មាន​ឯកសារ​តម្រូវ ដូច​ជា​អត្តសញ្ញាណប័ណ្ណ ឬលិខិត​ឆ្លងដែន លិខិត​បញ្ជាក់​អាសយដ្ឋាន​និង​លិខិត​បញ្ជាក់​មុខ​របរ​សំរាប់​ជន​បរទេស។»

លោក លឹម អូន បាន​បន្ត​មាន​ប្រសាសន៍ថា៖ «នៅ​ក្នុង​វិបត្ដិ​វីរុសកូវីដ១៩ នា​ពេល​បច្ចុប្បន្ន មនុស្ស​មួយ​ចំនួន​កំពុង​មាន​ការ​ប្រុង​ប្រយ័ត្ន និង​បារម្ភ​ពី​ហា​និភ័យ​ខ្ពស់​នៃ​ការ​ចាក​ចេញ​ពី​ផ្ទះ និង​ពេល​នៅ​ក្នុង​សាខា​ធនាគារ ជា​មួយ​អតិថិជន​ផ្សេង​ទៀត បើ​ទោះ​បី​ជា​ធនាគារ ស្ថាបនា អនុវត្ត​បាន​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ​រក្សា​គម្លាត និង​អនាម័យ ដើម្បី​ការ​ពារ​សុវត្ថិភាព​ជូន​អតិថិជន​ក្តី។»

ដោយ​​សារ​​តែ​​ធនាគារ​​ភាគ​​ច្រើន​​បាន​​វិនិយោគ​​យ៉ាង​​ខ្លាំង​​ទៅ​​លើ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ធនាគារ​​ដែល​​មាន​​ដូច​​ជា​សាខា​​ធនាគារ និង​​ប្រព័ន្ធ​​ប្រតិបត្ដិការ​​ចាស់​​ដែល​​នៅ​​ទាម​​ទារ​​ក្រដាស​​ឯកសារ​​ជា​​ច្រើន និង​​ការ​​បញ្ចូល​​ទិន្នន័យ​​អតិថិជន​​ថ្មី​​ទាំង​​អស់​​ដោយ​​ផ្ទាល់​។ នេះ​​ជា​​មូល​​ហេតុ​​មួយ​​ដែល​​បង្ក​​ការ​​ស្ទាក់​​ស្ទើរ​​ក្នុង​​ការ​​នាំ​​យក​​បច្ចេកវិទ្យា​​ថ្មីៗ​​មក​​ជំនួស​​លើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​​ដែល​​មាន​​ស្រាប់។

ប៉ុន្តែ​សម្រាប់​ធនាគារ​ឈាន​មុខ​ដូច​ជា​ធនាគារ ស្ថាបនា ដែល​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ១៩៩៥ ត្រូវ​សម្លឹង​មើល​ទៅ​អនាគត និង​ធានា​ឲ្យ​បាន​ថា​សេវាកម្ម​ឌីជីថល និង​ធនាគារ​ចល័ត​ត្រៀម​រួច​រាល់​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដ៏​ច្រើន​របស់​មនុស្ស​សម័យ​ឌីជីថល។

នេះ​​ជា​​ហើយ​​មូល​​ហេតុ​​ដែល​​ធនាគារ ស្ថាបនា ជា​​ធនាគារ​ឈាន​មុខ​គេ​ក្នុង​វិស័យធនាគារ​ឌីជីថល​កំពុង​ប្រឹង​ប្រែង​ក្នុង​ការ​ជួយ​សម្រួល ឱ្យ​ការ​បើក​គណនី​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​តាម​រយៈ​កម្មវិធី​ធនាគារ​ចល័ត​លើ​ទូរស័ព្ទ​ដៃ ដែល​កំពុង​ក្លាយ​ជា​កម្ម​វិធី​ធនាគារ​ឌីជីថល​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​ទូលំ​ទូលាយ​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​មាន​ទ្រព្យ​សកម្ម​ សរុប​លើស​១.៦ពាន់​លាន​ដុល្លារអាមេរិក និង​មាន​បុគ្គលិក​ច្រើន​ជាង៤.០០០នាក់។ ធនាគារ​យើង​ខ្ញុំ ជា​ធនាគារ​ដែល​មាន​បណ្តាញ​សាខា​ច្រើន​បំផុត​ទី២​ជា​មួយ​នឹង​ចំនួន​សាខា​ច្រើន​ជាង ១៧០ទីតាំង និង​អេធីអឹមជាង២២០គ្រឿង ដែល​មាន​សមត្ថភាព​ពេញ​លេញ​ដូច​ជា​ដាក់​ប្រាក់ ដក​ប្រាក់ និង ធ្វើ​ការ​ទូ​ទាត់​ប្រាក់។ យើង​ខ្ញុំ​ផ្តល់​ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញ​លេញ​រួម​មាន​សេវា​ឥណទាន សេវាបញ្ញើ iBanking សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ ប័ណ្ណ​ឥណពន្ធ​និង​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជា​ច្រើន។ លើស​ពី​នេះ ធនាគារ​ក៏​បាន​ធ្វើ​ការ​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ផ្ទេរ​និង​ទូ​ទាត់​ប្រាក់​តាម​រយៈ ទូរស័ព្ទ​រួម​មាន​ដូច​ជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ និងបាគង ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។

Makes Your Life Better