ភ្នំពេញ, ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២០ - ការរង់ចាំក្នុងជួរ ការបំពេញឯកសារ និងការកកស្ទះចរាចរក្នុងពេលធ្វើដំណើរ ទៅសាខាធនាគារដោយផ្ទាល់គឺជាហេតុផលដែលធ្វើឱ្យមនុស្សមួយចំនួនមិនចង់មានគណនីធនាគារផ្ទាល់ខ្លួន។
បញ្ហាចោទដ៏សំខាន់មួយទៀតនោះគឺការទាមទារឯកសារច្រើនដែលមានដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតបញ្ជាក់អាសយដ្ឋាន ឬលិខិតបញ្ជាក់មុខរបរដែលបង្កភាពស្មុគស្មាញដល់អតិថិជន។
ទោះយ៉ាងណាក៏ដោយពលរដ្ឋកម្ពុជា ដែលមានគណនីធនាគារយល់ឃើញថា ការមានគណនីធនាគារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដូចជាធនាគារ ស្ថាបនា ពិតជាបានផ្ដល់ជូនពួកគាត់នូវសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាទូទាត់ចំណាយ សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាបណ្ណឥណពន្អ និងឥណទាន ព្រមទាំងសេវាកម្មហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត។
បើទោះបីជាសេវាធនាគារបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនយ៉ាងណាក៍ដោយ មានតែពលរដ្ឋកម្ពុជាប្រមាណ ២០%ប៉ុណ្ណោះ ដែលបានចូលរួមពេញលេញក្នុងវិស័យហិរញ្ញវត្ថុមួយនេះ។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា៖ «ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំមកនូវសេវាកម្មហិរញ្ញវត្ថុឌីជីថលថ្មីៗ ដូចជា សេវាធនាគារលើទូរសព័្ទដៃនិងអីនធឺណែតដែលអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុគ្រប់ប្រភេទ បានយ៉ាងងាយស្រួលនិងមានសុវត្តិភាពនោះ បានផ្ដល់នូវការរីកចម្រើនគួរឱ្យកត់សម្គាល់ដល់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងជំរុញការប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុជាប្រាក់រៀលខ្មែរ ដែលពីមុនមកច្រើនតែជាប្រាក់ដុល្លារអាមេរិក។»
ដូច្នេះ តើមូលហេតុអ្វីខ្លះដែលធ្វើឲ្យមនុស្សមួយចំនួន មិនចង់បង្កើតគណនីធនាគារ?
លោក លឹម អូន មានប្រសាសន៍ថា៖ «មនុស្សភាគច្រើនមានការធុញទ្រាន់ក្នុងការធ្វើដំណើរទៅកាន់សាខាធនាគារ ការរង់ចាំលេខរៀង និងបំពេញឯកសារនានា ដើម្បីអាចបង្កើតគណនីធនាគារមួយ ហើយក៏ត្រូវមានឯកសារតម្រូវ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន លិខិតបញ្ជាក់អាសយដ្ឋាននិងលិខិតបញ្ជាក់មុខរបរសំរាប់ជនបរទេស។»
លោក លឹម អូន បានបន្តមានប្រសាសន៍ថា៖ «នៅក្នុងវិបត្ដិវីរុសកូវីដ១៩ នាពេលបច្ចុប្បន្ន មនុស្សមួយចំនួនកំពុងមានការប្រុងប្រយ័ត្ន និងបារម្ភពីហានិភ័យខ្ពស់នៃការចាកចេញពីផ្ទះ និងពេលនៅក្នុងសាខាធនាគារ ជាមួយអតិថិជនផ្សេងទៀត បើទោះបីជាធនាគារ ស្ថាបនា អនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការរក្សាគម្លាត និងអនាម័យ ដើម្បីការពារសុវត្ថិភាពជូនអតិថិជនក្តី។»
ដោយសារតែធនាគារភាគច្រើនបានវិនិយោគយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធធនាគារដែលមានដូចជាសាខាធនាគារ និងប្រព័ន្ធប្រតិបត្ដិការចាស់ដែលនៅទាមទារក្រដាសឯកសារជាច្រើន និងការបញ្ចូលទិន្នន័យអតិថិជនថ្មីទាំងអស់ដោយផ្ទាល់។ នេះជាមូលហេតុមួយដែលបង្កការស្ទាក់ស្ទើរក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗមកជំនួសលើប្រព័ន្ធប្រតិបត្តិការដែលមានស្រាប់។
ប៉ុន្តែសម្រាប់ធនាគារឈានមុខដូចជាធនាគារ ស្ថាបនា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៥ ត្រូវសម្លឹងមើលទៅអនាគត និងធានាឲ្យបានថាសេវាកម្មឌីជីថល និងធនាគារចល័តត្រៀមរួចរាល់ដើម្បីបំពេញតាមតម្រូវការដ៏ច្រើនរបស់មនុស្សសម័យឌីជីថល។
នេះជាហើយមូលហេតុដែលធនាគារ ស្ថាបនា ជាធនាគារឈានមុខគេក្នុងវិស័យធនាគារឌីជីថលកំពុងប្រឹងប្រែងក្នុងការជួយសម្រួល ឱ្យការបើកគណនីកាន់តែងាយស្រួលជាងមុនតាមរយៈកម្មវិធីធនាគារចល័តលើទូរស័ព្ទដៃ ដែលកំពុងក្លាយជាកម្មវិធីធនាគារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អំពីធនាគារស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្ម សរុបលើស១.៦ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង៤.០០០នាក់។ ធនាគារយើងខ្ញុំ ជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និង ធ្វើការទូទាត់ប្រាក់។ យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញរួមមានសេវាឥណទាន សេវាបញ្ញើ iBanking សេវាធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់តាមរយៈ ទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។