សិក្ខា​សាលា​នៅ​សាកល​វិទ្យា​ល័យ​ ជា​ ស៊ីម ​កំចាយមារ

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦​ មានការប្រារព្ធកម្មវិធីសិក្ខាសាលានៅ សាកលវិទ្យាល័យ ជា​​ ស៊ីម​ កំចាយមារ លើប្រធាបទ “យុទ្ធសាស្ត្រនៃការ គ្រប់គ្រងទីផ្សារ និងការចូលរួមចំណែកអភិវឌ្ឍនៅកម្ពុជា”។

ព្រឹត្តិការណ៏នេះត្រូវបានប្រារព្ធឡើង​ក្រោមអធិបតីភាពរបស់លោក គី រដ្ឋា ជានាយក នាយកដ្ឋាន​ទីផ្សារធនាគារ ស្ថាបនា ភីអិលស៊ី និង​​លោក ស៊ឹម ប៊ុន លាង ជាអនុប្រធាន ការិយាល័យរដ្ឋបាល នៃសាកលវិទ្យាល័យ ជា​​ ស៊ីម​ កំចាយមារ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង​ដោយធនាគារ ស្ថាបនា ភីអិលស៊ី រួម សហការជាមួយសាកលវិទ្យាល័យ ជា​​ ស៊ីម​ កំចាយមារ ​ ដើម្បីផ្តល់ជំនាញ ពិតប្រាកដដល់និសិ្សតចំនួន៤៥០នាក់ក្នុងការផ្សារភ្ជាប់​ទ្រឹស្តីដែលបាន​រៀនក្នុងសាលាជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនៅធនាគារ​ ស្ថាបនា ភីអិលស៊ី។ លើសពីនេះ សិក្ខាសាលានេះក៏មានបំណងផ្តល់ចំណេះដឹង ពិតប្រាកដ ព្រមទាំងសមត្ថភាពស្នូលដល់និស្សិត ដើម្បីឱ្យពួកគេមានសមត្ថភាព​​ពេញលេញសម្រាប់ចាប់យកឱកាសការងារនៅក្នុងគ្រឹះស្ថានហរិញ្ញវត្ថុនានា ឬក្នុងវិស័យធនាគារ ក្នុងប្រទេសកម្ពុជាក្រោយពេលបញ្ចប់ការសិក្សា។

នេះគឺជាសិក្ខាសាលាលើកទី៦ក្នុងឆ្នាំ២០១៦ ដែលមាននិសិ្សតចូលរួមសរុបចំនួន​១៨៥៥នាក់។