វីង​ និង​ធនាគារ​ ស្ថាបនា​ រួម​សហការ​គ្នា​ដើម្បី​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​កាន់​តែ​ងាយ​ស្រួល​ និង​ឆាប់រហ័ស

ថ្ងៃទី១៣ ខែតុលា – ធនាគារ​ឯកទេស​ វីង និង​ធនាគារ​ ស្ថាបនា​ ភីអិល​ស៊ី​ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគ​យល់​គ្នា​ស្តី​​អំពី​ការ​ផ្តល់​សេវា​ប្រមូល​ប្រាក់​ដល់​​អតិថិ​ជន​ធនាគារ​ ស្ថាបនា។ អនុសារណៈ​ យោគ​យល់​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ Kato Norihiko​ ​នាយ​ក​​ប្រតិបត្តិ​ធនាគារ​ ស្ថាបនា​ និង​លោក​ JojoMalolos​ នាយក​គ្រប់​គ្រង​ធនាគារ​ឯកទេស​ វីង ។

ភាព​ជា​ដៃ​គូ​នេះ​អនុញ្ញាត​ឲ្យ​អតិថិ​ជន​របស់ វីង​ និង​ធនាគារ​ ស្ថាបនា​ ធ្វើ​ការ​ផ្ទេរ​ប្រាក់​​រវាង​គណនី​ធនាគារ​ ស្ថាបនា​ និង​ គណនី វីង​ កាន់​តែ​ងាយ​ស្រួល​ និង​ឆាប់​រហ័ស។ អតិថិ​ជន​ធនាគារ​ ស្ថាបនា​ អាច​បង់​សង​ ត្រឡប់​ ប្រាក់​កម្ចី​តាម​រយៈ​គណនី វីង លើ​ប្រព័ន្ធ​ឌីជីថល​ ឬ​ តាម​រយៈ​ភ្នាក់​ងារ វីង ​ប្រមាណ​​ ៥០០០​​កន្លែង​ទូទំាង​ប្រទេស​​​ដោយ​ប្រើ​ប្រាស់​កូដ​ USSD​ ឬ​ កម្មវិធី​ស្មាត​ហ្វូន វីង ពី​គ្រប់​ទីកន្លែង​ និង​ គ្រប់ពេល​វេលា។​​ លើស​ពី​នេះ​ទៅ​ទៀត​អ​តិ​ថិ​​ជ​ន​​ធ​នា​គារ​​ ស្ថាប​នា​ ​អាច​ប្រើ​សេវាកម្ម វីង ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​ ​ការ​បញ្ចូល​លុយ​ទូរស័ព្ទ​ដៃ​ ​ការ​​បង់​​វិ​ក្ក​យ​បត្រ​​ទឹក​ភ្លើង​ ​និង​ការ​ផ្ទេ​រ​​ប្រា​ក់​​ពី​​អ្នក​​មាន​​គណនី​​ទៅ​អ្នក​មាន​គណនី​​ ឬ​ ពី​​អ្នក​​មាន​​គណនី​​ទៅ​​អ្នក​​គ្មាន​​គ​ណ​នី​តាម​រយៈ​ទូរស័ព្ទ​ដៃ។​

អំពី​ធនាគារ​ឯកទេស​វីង​

ធនាគារ​ឯកទេស វីង​ ខេមបូឌា​ លីមីត​ធីត​​ គឺ​ជា​អ្នក​ផ្តល់​សេវា​កម្ម​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ដំបូង​គេ​នៅ​កម្ពុជា​ ដែល​មាន​សេវា​កម្មហិរញ្ញវត្ថុ​ផ្សេង​ៗ​ដូច​ជា​ ការ​ផ្ទេរ​ប្រាក់​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ការ​បញ្ចូល​លុយ​ទូរស័ព្ទ​ បង់​វិក្កយបត្រ​ បង់​ប្រាក់​កម្ចី​ការ​ទូទាត់​តាម​ វីង​ គិត​លុយ​ និង​ការ​ទូទាត់​ប្រាក់​តាម​អ៊ិនធឺណិត​ជា​ដើម។

អំពីធនាគារ ស្ថាបនា​​ ភីអិលស៊ី​

ធនាគារ​ ស្ថាបនា​ ភីអិលស៊ី​ គឺ​ជា​ធនាគារ​ពាណិជ្ជ​មួយ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជឈាន​ មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទ្រព្យសកម្មជាង​ ១​ពាន់​លាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ថ្ងៃ​ ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ ធនាគារ​ ស្ថាបនា​ ផ្តល់​ជូន​សេវា​ធនាគារ​ពេញ​លេញ​មាន​ដូច​ ជា​សេវា​ប្រាក់​កម្ចី​ សេវា​ប្រាក់​បញ្ញើ​​ ការ​​ផ្ទេរ​ប្រាក់​ក្រៅ​និង​ក្នុង​ស្រុក​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​មាន​សេវា​ជា​ច្រើន​ទៀត​ដល់​អតិថិជន​ ទូទំាង​ប្រទេស​តាម​រយៈ​សាខា​ចំនួន​ ១៦៨​​ ម៉ាស៊ីន​អេធីអឹម​ចំនួន​ ១០០​ និង​បុគ្គលិក​ជាង​ ៤,០០០​នាក់។

សម្រាប់​ព័ត៌មាន​បន្ថែម​​ សូម​ទាក់​ទង​​ផ្នែក​ឌីជីថល​ និង​ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​​ 

តាមរយ:​លេខទូរស័ព្ទ (+855) 96 479 2222 ឬ អ៊ីម៉ែល info@remove-this.sathapana.com.remove-this.kh