រាជធានីភ្នំពេញ ប្រទេសកម្ពុជា -គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ទ្រព្យសកម្មសរុបរបស់ ធនាគារ ស្ថាបនា បានកើនដល់ទៅជាង១ពាន់លានដុល្លារអាមេរិក។
ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា លោក KATO Norihiko បានមានប្រសាសន៍ ថា “ការកើនឡើងនៃ ទ្រព្យសកម្មសរុបរហូតដល់ទៅជាង១ពាន់លានដុល្លារអាមេរិកនេះ គឺជាតឹកតាងមួយនៃការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ។ ធនាគារ ស្ថាបនា សូមចូលរួមចំណែកបន្ថែមទៀតដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។” លោក ក៏បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ និងភាគីពាក់ព័ន្ធនានា រួមទាំងបុគ្គលិកចំនួនជាង ៤,២០០នាក់សម្រាប់ការប្តេជ្ញាចិត្តក្នុងការបំពេញការងារបានយ៉ាងល្អ។
សម្រាប់សារពីលោកប្រធាននាយកប្រតិបត្តិ សូមចុចនៅទីនេះ