រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ – ធនាគារ ស្ថាបនា បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំណាត់ថ្នាក់ “មាស” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រាប់ការប្រកាសពន្ធបានទាន់ពេលវេលាជូនដល់អគ្គនាយកដ្ឋានពន្ធដារ នៃព្រះរាជាណាចក្រ កម្ពុជា។ វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធចំណាត់ថ្នាក់ “មាស” នេះ គឺជាចំណាត់ថ្នាក់កំពូល ដែលមានសុពលភាពរយៈពេល ២ ឆ្នាំដោយគិតចាប់ពីឆ្នាំសារពើពន្ធ២០១៧ រហូតដល់ឆ្នាំសារពើពន្ធ ២០១៨។ គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ ដែលចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានវិញ្ញា បនបត្រអនុលោមភាពសារពីពន្ធបីប្រភេទផ្សេងៗពីគ្នា ពោលគឺមាន ចំណាត់ថ្នាក់មាស ចំណាត់ថ្នាក់ប្រាក់ និងចំណាត់ថ្នាក់សំរិទ្ធ ដែលចំណាត់ថ្នាក់នីមួយៗត្រូវបានធ្វើការវិភាគវិនិឆ្ឆ័យ និងកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ។