ធនាគារ ស្ថាបនា ចាប់ផ្តើម​​ប្រើប្រាស់​ស្លាក​សញ្ញាថ្មី​​របស់ខ្លួន

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ធនាគារ ស្ថាបនា ចាប់ផ្តើមប្រើប្រាស់ស្លាកសញ្ញា ថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី ២៧ ខែវិច្ចកា ឆ្នាំ២០១៧ នេះតទៅ។ ស្លាកសញ្ញាថ្មី នេះឆ្លុះបញ្ចាំង អំពីការបន្តរីកចម្រើន ក៏ដូចជាការប្តេជ្ញានាពេល អនាគតរបស់ធនាគារក្នុងការកម្លាយខ្លួន ទៅជាធនាគារពាណិជ្ជដែលឈានមុខគេមួយ នៅក្នុង ប្រទេសកម្ពុជា។

ស្លាកសញ្ញាថ្មី​នេះតំណាងឲ្យគុណតម្លៃសំខាន់ៗរបស់ធនាគារ ស្ថាបនា ដែលរួមមាន ភាពរឹងមាំ សុវត្ថិភាព​ ស្ថេរភាព ភាពជឿជាក់ តម្លាភាព និងការប្តេជ្ញាក្នុងការផ្តល់ជូនអតិថិជន នូវសេវាប្រកបដោយ គុណភាព និងស្តង់ដាខ្ពស់។

ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ស្ថាបនា លោក Kato Norihiko មាន ប្រសាសន៍ថា “ការដាក់ឲ្យ ប្រើប្រាស់ ស្លាកសញ្ញាថ្មីរបស់យើង គឺជាសញ្ញា បង្ហាញអំពីដំណាក់កាល ដ៏សំខាន់ក្នុងផ្លាស់ប្តូរថ្មីមួយ របស់ធនាគារ ស្ថាបនា ក្នុងការបម្រើជូនអតិថិជន ឱ្យកាន់តែមានភាព ទូលំទូលាយ ជាងមុនតាមរយៈ ការប្តេជ្ញាចិត្តផ្តល់ជូន នូវសេវាធនាគារ ដែលប្រកប ដោយភាពច្នៃប្រឌិត បច្ចេកវិទ្យា និងការផ្តល់សេវា ដែលមានស្តង់ដា ធនាគារពាណិជ្ជ សមស្រប តាមតម្រូវការ​របស់ប្រជាជនកម្ពុជា។”

ស្លាកសញ្ញាថ្មីរបស់ធនាគារ ស្ថាបនា ត្រូវបានបង្កើតឡើងដោយ រួមបញ្ចូល នូវគោលគំនិត ជាច្រើនមាន ដូចជា ភ្នំហ្វូជី រចនាសម្ព័ន្ធនៃសំបុកឃ្មុំ ប្រអប់ដាក់ប្រាក់សុវត្ថិភាព និងការឆ្លុះ បញ្ចាំងអំពីកញ្ចក់បង្អួច ពណ៌ផ្ទៃមេឃរបស់ អគារទំនើបស្កឹមស្កៃ។ ពាក្យស្លោករបស់ ធនាគារ ស្ថាបនាគឺ ”ធ្វើអោយជីវិត កាន់តែប្រសើរ” ។ ពាក្យស្លោកនេះ នឹងជម្រុញឲ្យ អតិថិជនប្រើប្រាស់ សេវាកម្មធនាគា

និងដើម្បីបើកឱកាសឲ្យពួកគេកាន់តែទូលំទូលាយ ក្នុងការ ទទួលបានភាពជោគជ័យតាមរយៈ ដំណោះស្រាយហិរញ្ញវត្ថុដែលមាននៅគ្រប់ បណ្តាញ សាខា និង បណ្តាញ ម៉ាស៊ីនអេធីអឹម (ATM) របស់យើងនៅទូទាំងប្រទេស្ស្លាកសញ្ញាថ្មីនេះនឹងដាក់ឱ្យប្រើប្រាស់នៅលើរាល់ឯកសារផ្លូវការ និងឯកសារផ្សព្វផ្សាយ ផ្សេងៗរបស់ធនាគារជាបន្ត បន្ទាប់។

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជ ឈានមុខគេនៅក្នុងប្រទេសកម្ពុជាដែលទ្រព្យសកម្មជាង ១ពាន់ លានដុល្លារ អាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។ (មុនការធ្វើសវនកម្ម) ជាមួយនឹងសាខាសរុបចំនួន១៦៨ ម៉ាស៊ីន អេធីអឹម (ATM) សរុបចំនួន១០០ និងបុគ្គលិកជាង៤០០០នាក់។ ធនាគារ ស្ថាបនា ផ្តល់ ជូនសេវាធនាគារ ពេញលេញមានដូចជា សេវាប្រាក់កម្ចី ផលិតផល ប្រាក់បញ្ញើរ សេវាផ្ទេ ប្រាក់ក្រៅនិងក្នុងស្រុក លិខិតធានា ការទូទាត់លើការនាំចេញ និងនាំចូល និងមានសេវាផ្សេងៗជាច្រើនទៀត។