ធនាគារ ស្ថាបនា ភីអិលស៊ី សូមគោរពថ្លែងអំណរគុណដល់ភាគទុនិក ធនាគារជាតិនៃកម្ពុជា រាជរដ្ឋាភិបាល ដៃគូរអាជីវកម្ម ក្រុមប្រឹក្សាភិបាល និងជាពិសេសអតិថិជនរបស់ខ្លួនទាំងអស់ដែលបានគាំទ្រប្រតិបត្តិការ និងប្រើប្រាស់សេវាកម្មរបស់ធនាគារ ស្ថាបនា ភីអិលស៊ី ក្នុងពេលកន្លងមក ដែលនាំអោយអាជីវកម្ម និងប្រតិបត្តិការបានដំណើរការទៅដោយរលូន និងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ។
យើងខ្ញុំសូមប្រសិទ្ធពរជ័យដល់ លោក លោកស្រី និងដៃគូអាជីវកម្មទាំងអស់ទទួលបាន សេចក្តីសុខ សុភ័កមង្គល និងសម្រេចបានជោគជ័យថ្មីៗក្នុងដំណើរការអាជីវកម្មកុំបីខាន។