២៧ /០២ /២០១៧ៈ ធនាគារ ស្ថាបនា ភីអិលស៊ី ដឹងថាពេលខ្លះមិនមែនជាការងាយស្រួលឡើយសម្រាប់លោកអ្នក ក្នុងការធ្វើដំណើរមកកាន់ធនាគារ ជាពិសេសដើម្បីធ្វើប្រតិបត្តិការសេវាកម្មធនាគារ ដ៏សាមញ្ញ បំផុត ដូចជាសាកសួរពីសមតុល្យគណនី ការស្នើសុំរបាយការណ៍ធនាគារ ដកប្រាក់ និងដាក់ប្រាក់ក្នុងចំនួនតិចតួចណាមួយ ឬ ផ្ទេរប្រាក់នៅគ្រប់បណ្តាញការិយាល័យរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី។ ដូច្នេះសេវាកម្មម៉ាស៊ីនអេធីអឹមរបស់យើងខ្ញុំគឺជាជម្រើសដ៍ល្អបំផុត សម្រាប់អតិថិជនធ្វើប្រតិបត្តិការធនាគារជាច្រើនប្រភេទ ជាពិសេសលោកអ្នកអាចធ្វើ ប្រតិបត្តិការ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ធនាគារ។ ក្នុងឆ្នាំ២០១៦ ស្ថាបនា មានម៉ាស៊ីនអេធីអឹមចំនួន៧២កន្លែងនៅមុខការិយាល័យ របស់យើងខ្ញុំ និងផ្សារទំនើប ព្រមទាំងនៅតាមទីសាធារណៈសំខាន់ៗទូទាំងរាជធានីខេត្ត ក្នុងប្រទេសកម្ពុជា។ ស្ថាបនាក៏គ្រោងដាក់អោយដំណើរការម៉ាស៊ីន អេធីអឹម ជាច្រើនផ្សេង ទៀតក្នុងឆ្នាំបន្ទាប់។
យើងខ្ញុំដឹងថាសុវត្ថិភាពគឺមានសារៈសំខាន់សម្រាប់លោកអ្នក ដូចនេះ សេវាកម្ម អេធីអឹម នេះគឺត្រូវបានរៀបចំឡើងសម្រាប់ការសំងាត់ និងសុវត្ថិភាពបំផុតជូនលោកអ្នក។ រាល់ប្រតិបត្តិការតាម អេធីអឹម នឹងឆ្លងកាត់ម៉ាស៊ីន Host Security Module ដែលជាឧបករណ៍សម្រាប់ផ្ទុក និងការពារព័ត៌មានរបស់លោកអ្នក ដូចនេះ លោកអ្នកត្រូវបានធានាថា រាល់ប្រតិបត្តិការរបស់លោកអ្នកត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព និងសំងាត់បំផុត។