ធនាគារ ស្ថាបនា ភីអិលសីុ គឺជា គ្រឹះស្ថានឯកជន ដែលត្រូវជាបុត្រសម្ព័ន្ធរបស់ MARUHAN Japan Group និងមិនមែនជាគ្រឹះស្ថានរបស់រដ្ឋឡើយ។
ដើម្បីបង្កើនភាពច្បាស់លាស់នៃការប្រើប្រាស់និមិត្តសញ្ញា(Logo) និងបង្កើននូវទំនុកចិត្តពីសំណាក់អតិថិជន និងសាធារណជន ធនាគារ ស្ថាបនា ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា ធនាគារ ស្ថាបនា ភីអិលស៊ីកំពុងពិភាក្សានិងសិក្សាលើការផ្លាស់ប្តូរនិមិត្ត សញ្ញា (Logo) របស់ខ្លួននាពេលខាងមុខឆាប់ៗនេះ។ ស្របពេលជាមួយគ្នានេះ ធនាគារ ស្ថាបនា ភីអិលស៊ី នៅតែបន្ដប្រតិបត្តិការរបស់ខ្លួនជូនអតិថិជន និងសាធារណជនជាធម្មតា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។
សូមអរគុណ ចំពោះការទុកចិត្ត និងការជឿជាក់លើសេវាកម្មរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី៕
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧