០៩/ ០៣/ ២០១៧: ធនាគារ ស្ថាបនា ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ស្ថាបនា សូមធ្វើការផ្លាស់ប្តូរទីតាំងម៉ាស៊ីន អេទីអឹម ដែលស្ថិតនៅមុខហាង វាំងនន Royal Curtain តាមបណ្តោយផ្លូវ២៧១ មកដាក់នៅទីតាំងថ្មីស្ថិតនៅមុខឱសថស្ថាន មហាលាភ ក្បែរផ្សារដេប៉ូវិញ ដែលមានអាស័យដ្ឋាន៖ ផ្ទះលេខ១៥៦AEo ផ្លូវលេខ១៨២ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ ឥឡូវនេះ ទីតាំងម៉ាស៊ីន អេធីអឹម ថ្មីនេះអាចដំណើរការសេវាកម្មធនាគារបានហើយ។ លោកអ្នកអាចមើលផែនទីទីតាំងម៉ាស៊ីន អេធីអឹម នេះនៅលើគេហទំព័ររបស់ធនាគារ ស្ថាបនា ភីអិលស៊ី។