០៦/ ០៣/ ២០១៧ : ធនាគារ ស្ថាបនា ភីអិលស៊ី មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ អំពីផលិតផលថ្មីគឺ ឥណទានគេហដ្ឋាន ដែលអាចជួយឱ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នកក្លាយ ជាការពិតក្នុងពេលឥឡូវនេះ។ លោកអ្នកអាចទទួលបានការពិគ្រោះយោបល់ដើម្បីជ្រើសរើស ទំហំឥណទានសមស្របសម្រាប់ទិញគេហដ្ឋានថ្មីរបស់លោកអ្នក ជាមួយអត្រាការប្រាក់ដ៏ទាក់ ទាញ និងមានរយៈពេលនៃការបង់រំលោះរហូតដល់១៥ឆ្នាំ។
ជាពិសេស លោកអ្នកអាចស្នើសុំ ឥណទានគេហដ្ឋាន បានយ៉ាងងាយស្រួលនៅគ្រប់សាខា ទាំងអស់របស់ធនាគារ ស្ថាបនា ភីអិលស៊ី ទូទាំងប្រទេស ជាមួយនឹងប្លង់ទន់ ឬ ប្លង់រឹងនៃអចលនទ្រព្យរបស់លោកអ្នក។ ការវាយតម្លៃ ឥណទានគេហដ្ឋាន មានលក្ខណៈបត់បែន និងឆាប់រហ័ស។