ប្រឹក្សាផ្ទាល់ជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ស្ថាបនា លោកអ្នកនឹងជួបជាមូយក្រុមអ្នកជំនាញដែលមានបទ
ពិសោធន៏ខ្ពស់ផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី។ ជាពិសេសលោកអ្នកនឹងទទួលបានការណែនាំ
ពីអ្នកជំនាញទាក់ទងទៅនឹងចំណុចនីមួយៗនៃវិធីសាស្រ្តឈានទៅកាន់ភាពជោគជ័យក្នុងអាជីវកម្មរបស់លោកអ្នក។
ជាដំបូងអ្នកជំនាញហិរញ្ញវត្ថុពាណិជ្ជកម្មរបស់យើងនឹងធ្វើការស្វែងយល់ពីរតំរូវការអាជីវកម្មរបស់លោកអ្នក ដើម្បីផ្តល់ប្រឹក្សាយោបល់តាមតម្រូវការជាក់លាក់ និងផ្តល់នូវផលិតផលសម្រាប់ការបង្កើតអាជីវកម្ម ព្រមទាំងអាចកាត់បន្ថយហានិភ័យផ្សេងៗ និងជួយឱ្យអាជីវកម្មរបស់លោកអ្នកទទួលបាននូវភាពរីកចំរើន។
យើងផ្តល់ជូននូវដំណោះស្រាយពេញលេញមួយលើផ្នេកហិរញ្ញវត្ថុពាណិជ្ជកម្ម
ដើម្បីផ្តល់ជូនអតិថិជននូវរាល់តំរូវការផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្មធនាគារ ស្ថាបនា ភីអិលស៊ី បានសហការគ្នាជាមួយស្ថាប័ន
ហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា ធនាគារ ICBC និង ធនាគារចិន។ ជាមួយបណ្តាញសាខាធំទូលាយ និងដៃគូសហការជាមួយធនាគារនៅតាមបណ្តាប្រទេសនានា យើងខ្ញុំធានាបំពេញនូវរាល់តម្រូវការអាជីវកម្មនាំចូល និងនាំចេញរបស់លោកអ្នកអោយទទួលបានជោគជ័យ។
សេវាកម្មហិរញ្ញវត្ថុរបស់ ធនាគារ ស្ថាបនា ភីអិលស៊ី រួមមាន៖
- លិខិតឥណទាន
- លិខិតឥណទានលើការនាំចូល និងនាំចេញ
- ការប្រមូលប្រាក់ក្រោយពេលទទួលឯកសារ
- លិខិតធានា
- លិខិតធានាការដេញថ្លៃ
- លិខិតធានាការអនុវត្ត
- លិខិតធានាការកដប្រាក់មុន
- លិខិតធានាការថែរក្សា និងជួសជុល
- លិខិតធានាកិច្ចព្រមព្រៀង
- លិខិតធានាការកក់ទុក