ធនាគារ ស្ថាបនា ផ្តល់រង្វាន់ iPhone 14 Pro Max និងរង្វាន់ធំផ្សេងទៀត

សម្រាប់អតិថិជនប្រើប្រាស់ប័ណ្ណស្ថាបនា នៅក្រៅប្រទេស ឬ តាមរយៈ E-commerce អន្តរជាតិ

ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា គឺជាធនាគារឈានមុខគេមួយនៅប្រទេសកម្ពុជា បាននឹងកំពុងចាប់ផ្តើមកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនចាស់ និងថ្មីទាំងអស់ ដើម្បីមានឱកាសឈ្នះរង្វាន់ iPhone 14 Pro Max និងរង្វាន់ដ៏ស្រស់ស្អាតជាច្រើនផ្សេងទៀត។ ប្រូម៉ូសិននេះមានការផ្តល់ជូនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
   
ដើម្បីចូលរួមកម្មវិធីនេះ អតិថិជនទាំងអស់គ្រាន់តែប្រើប្រាស់ប័ណ្ណវីសា ស្ថាបនា (ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ឬ ប័ណ្ណនិម្មិត) ទូទាត់ទំនិញ និងសេវាកម្មនៅក្រៅប្រទេស ឬ ទិញទំនិញតាមរយៈអនឡាញ ឬ E-commerce អន្តរជាតិ។
ដូច្នេះសម្រាប់អតិថិជនដែលបានចំណាយប្រាក់ច្រើនជាងគេតាមរយៈប័ណ្ណវីសា ស្ថាបនា លើការទិញទំនិញ ឬ សេវាកម្មផ្សេងៗក្រៅប្រទេស នឹងឈ្នះរង្វាន់ទៅតាមចំណាត់ថ្នាក់ដូចជា៖  iPhone 14 Pro Max (ចំណាត់ថ្នាក់លេខ១ និង២) iPad Pro 12 (ចំណាត់ថ្នាក់លេខ៣ និង៥) និង iWatch 7 (ចំណាត់ថ្នាក់លេខ៦ និង១០)។ ការប្រកាសអ្នកឈ្នះរង្វាន់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
បន្ថែមពីលើនេះទៅទៀត អតិថិជនក៏អាចរីករាយជាមួយនឹងការផ្តល់ជូនដ៏ពិសេសផ្សេងទៀតជាមួយនឹងប័ណ្ណវីសា ស្ថាបនាដូចជាការទទួលបានទឹកប្រាក់ត្រឡប់មកវិញបានរហូតដល់១%ឥតដែនកំណត់ និងទទួលបានរង្វាន់ជាសាច់ប្រាក់ត្រឡប់មកវិញ៥%សម្រាប់ការទូទាត់លើកដំបូងក្នុងរយៈពេល៩០ថ្ងៃ។

មិនទាន់មានប័ណ្ណវីសា ស្ថាបនា មែនទេ? សូមអញ្ជើញមកកាន់សាខាស្ថាបនាដែលនៅជិតលោកអ្នកបំផុត ឬ ស្នើសុំប័ណ្ណតាមរយៈ ស្ថាបនា ម៉ូបាល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់

មិនទាន់មាន ស្ថាបនា ម៉ូបាល មែនទេ? ទាញយកឥលូវនេះ
 

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។