យោងទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្រ្ត សាខារបស់ធនាគារ ស្ថាបនា ចំនួន២នឹងបន្តប្រតិបត្តិការដូចធម្មតាគឺ សាខាបឹងកេងកង និងសាខាកណ្តាល ដោយឡែកសាខាចំនួន១៨ទៀត នឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ជូនដំណឹងពេលក្រោយ។
ក្នុងអំឡុងពេលនេះលោកអ្នកអាចប្រើប្រាស់តាមស្ថាបនាម៉ូបាល សេវាinternet banking ប័ណ្ណវីសា ម៉ាស៊ីនដាក់ ដកប្រាក់ ចំនួន១១៣កន្លែង និងដៃគូសហការនានារបស់ធនាគារ។ លោកអ្នកនៅតែអាចទំនាក់ទំនងមកសហការី ប្រធានសាខា និងបុគ្គលិកបានគ្រប់ពេលវេលា។
ពួកយើងនឹងនៅជាមួយលោកអ្នកក្នុងអំឡុងពេលដ៏លំបាកនេះ ហើយបន្តវិធានការការពារគ្រប់ជ្រុងជ្រោយ ដើម្បីធានាសុវត្ថិភាពបុគ្គលិក អតិថិជន និងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលជានិច្ច។ សូមអធ្យាស្រ័យចំពោះការរអាក់រអួលនេះ។
សូមអរគុណសម្រាប់ការយោគយល់និងគាំទ្រធនាគារ ស្ថាបនា និងធ្វើអោយប្រទេសមានសុវត្ថិភាព និងរួចផុតពីជំងឺកូវីដ-១៩ នេះ។
អាសយដ្ឋាន៖
សាខាបឹងកេងកង៖ ផ្ទះលេខ៤០៦អា មហាវិថីព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សាខាស្នាក់ការកណ្ដាល៖ អគារ ស្ថាបនា លេខ៦៣ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។