ក្នុងកំឡុងពេលនៃកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ធនាគារ ស្ថាបនា ភីអិលស៊ី បានសម្រេចផ្តល់ពានរង្វាន់សាខាឆ្នើម ដល់សាខារបស់ខ្លួនចំនួន៣ ដែលបានខិតខំបំពេញការងារ និងឈានទៅសម្រេចបានលទ្ធផលជោគជ័យគួរអោយកត់សម្គាល់ជាបន្តបន្ទាប់ក្នុងដំណើរប្រតិបត្តិការរបស់ខ្លួន។ សាខាទាំងបីនោះរួមមាន ពានរង្វាន់សាខាឆ្នើមលេខមួយបានទៅលើសាខាក្រុងអង្គរ ដែលទទួលបានពានរង្វាន់មួយ និងថវិការលើកទឹកចិត្តចំនួន៣០០០ដុល្លារអាមេរិក សាខាឆ្នើមលេខពីរបានទៅលើសាខាអន្លង់វែង ដែលទទួលបានពានរង្វាន់មួយ និងថវិការចំនួន ២០០០ដុល្លារអាមេរិក ពានរង្វាន់សាខាឆ្នើមលេខបី បានទៅលើសាខារការកោង ដែលទទួលបានពានរង្វាន់មួយ និងថវិការចំនួន ១៥០០ដុល្លារអាមេរិក។ ក្រៅពីការផ្តល់ពានរង្វាន់ និងថវិការលើកទឹកចិត្តជូនសាខាចំនួនបីខាងលើ ធនាគារ ស្ថាបនា ក៏បានផ្តល់លិខិតសរសើរ ថវិការលើកទឹកចិត្ត និងដំឡើងប្រាក់បៀវត្សរ៍ប្រចាំខែ ជូនបុគ្គលិកឆ្នើមជាច្រើនរូបផ្សេងទៀត។