ធនាគារ ស្ថាបនា ចាប់​ផ្តើម​កម្ម​វិធី​ប្រូ​ម៉ូ​សិន​សន្សំ​ឆ្លាត​វៃ ដែល​មាន​រង្វាន់សរុបជាង 40,000 ដុល្លារអាមេរិក ជូនដល់អតិថិជន

អតិថិជនរីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ និងមានឱកាសឈ្នះរង្វាន់ជាច្រើនពីគណនីសន្សំឆ្លាតវៃ

ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នា២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមកម្មវិធីប្រូម៉ូសិនសន្សំឆ្លាតវៃ ដើម្បីផ្តល់ជូនអតិថិជនចាស់ និងអតិថិជនថ្មីនូវរង្វាន់ជាច្រើន ដែលមានរង្វាន់សរុបជាង 40,000 ដុល្លារអាមេរិក។ កម្មវិធីប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ខែមករា ឆ្នាំ2023។

ដើម្បីចូលរួមកម្មវិធីនេះ អតិថិជនគ្រាន់តែបើកគណនី និងដាក់ប្រាក់ចូលទៅក្នុងគណនីសន្សំឆ្លាតវៃថ្មីរបស់ពួកគាត់។ អតិថិជននឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ និងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ទូរទឹកកក LG ទូរទស្សន៍ Smart TV LG ម៉ាស៊ីនបោកខោអាវ LG និងនាឡិកាឆ្លាតវៃ Garmin Venu2។ ដាក់ប្រាក់ចូលគណនីសន្សំឆ្លាតវៃកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន។

ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជននឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 3.5% ក្នុងមួយឆ្នាំ ជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់បានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងប្រើប្រាស់សម្រាប់គ្រាអាសន្ន ឬ ចាំបាច់ណាមួយ ដោយមិនមានការខាតបង់ការប្រាក់នោះទេ។ គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យមានការសន្សំប្រាក់ប្រកបដោយភាពឆ្លាតវៃ និងជួយបង្កើតទម្លាប់សន្សំប្រាក់ដ៏ល្អមួយសម្រាប់ពួកគាត់។

សន្សំឆ្លាតវៃ និងឈ្នះរង្វាន់ជាច្រើនជាមួយគណនីឆ្លាតវៃឥលូវនេះ!

ដើម្បីបើកគណនីសន្សំឆ្លាតវៃ សូមអញ្ជើញមកកាន់សាខាណាមួយដែលនៅជិតលោកអ្នកបំផុត ឬ តាមរយៈកម្មវិធីស្ថាបនា ម៉ូបាល របស់យើងដែលទើបតែឈ្នះបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិនសន្សំឆ្លាតវៃសូមទំនាក់ទំនង៖ +855 (0) 23/81 999 010

អំពី ធនាគារ ស្ថាបនា  
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  
ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះ យើងក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។
ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។