ធនាគារ ស្ថាបនា សាខាបឹងកេងកង បើកដំណើរការ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

រាជធានីភ្នំពេញ, ថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ - ដំណឹងល្អពី ធនាគារ ស្ថាបនា ដើម្បីផ្តល់ជូនភាពងាយស្រួលនិង សេវាកម្មរហ័សទាន់ចិត្តជូនដល់អតិថិជនដោយ ឥឡូវនេះ សាខាបឹងកេងកង ចាប់បើកដំណើរការ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ចាប់ពី៨ព្រឹក រហូតដល់៨យប់។ នេះជាសាខាទី២បន្ទាប់ពី សាខាអ៊ីអនសែនសុខ ដែលបើកបម្រើការ ៧ថ្ងៃក្នុងមួយសប្តាហ៍។

ធនាគារ ស្ថាបនា តែងតែយកចិត្តទុកដាក់យ៉ាងសកម្ម និងមានការប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបំពេញតម្រូវការ និងផ្តល់ជូននូវបទពិសោធន៏ធនាគារដ៏ល្អ និងសំបូរបែបដល់អតិថិជន។ ការបន្ថែមម៉ោងប្រតិបត្តិការនេះ ជាជំហ៊ានមួយក្នុងចំណោមសកម្មភាព ជាច្រើនផ្សេងទៀត នៃការវិវឌ្ឍខ្លួនរបស់ធនាគារ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន និងជួយសម្រួលទៅដល់ពេលវេលាលើការធ្វើប្រតិបត្តិផ្សេងៗនៃសេវារបស់ធនាគារផងដែរ។ ធនាគារ ស្ថាបនា សាខាទាំងពីរនេះ នឹងផ្តល់ជូននូវសេវាធនាគារពេញលេញ ប្រកបដោយស្តង់ដារខ្ពស់ ជាមួយនឹងសម្ភារធនាគារទំនើបៗ ផ្តល់នូវបទពិសោធធនាគារដ៏ស៊ីវិល័យជូនទៅដល់អតិថិជន។ 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ 
ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។
 

Makes Your Life Better