ធនាគារ ស្ថាបនា ដាក់​ឱ្យ​ដំណើរ​ការ​កម្ម​វិធី​ទូរស័ព្ទ​ចល័ត​រូប​រាង​រចនាបថ​ថ្មី ៖ សេវា​ធនាគារ​ឌីជីថល​ដែល​មាន​សុវត្ថិភាព រហ័ស និង​ងាយ​ស្រួល!

ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ – ធនាគារ ស្ថាបនា បាន​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​កម្ម​វិធី​ទូរស័ព្ទ​ចល័ត ដែល​មាន​មុខ​ងារ​ថ្មីៗ ព្រម​ជា​មួយ​នឹង​រូប​រាង​រចនាបទ​បែប​ឌីជីថល និង​ទំនើប​ទាន់​សម័យ។ ជា​ពិសេស​សម្រាប់​អតិថិជន​ដែល​មាន​ភាព​មមា​ញឹក ស្ថាបនា ម៉ូបាល នឹង​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ការ​គ្រប់​គ្រង​គណនី​របស់​ពួក​គេ​ផង​ដែរ។ ជា​មួយ​នឹង​ការ​រចនា​ដែល​មាន​ភាព​ទាក់​ទាញ និង​រលូន​ជាង​មុន ស្ថាបនា ម៉ូបាល នឹង​ផ្តល់​នូវ​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​កាន់​តែ​លឿន និង​ងាយ​ស្រួល​ជាង​មុន ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​អតិថិជន​កាន់​តែ​ប្រសើរ​ឡើង។
លោក ហ្វុង កៃ ជីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា “ការ​ដាក់​ឱ្យ​ដំណើរ​ការ កម្ម​វិធី​ទូរស័ព្ទ​ចល័ត​របស់ ស្ថាបនា ដ៏​ទំនើប និង​ទាក់​ទាញ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ធនាគារ ស្ថាបនា កំពុង​ប្រើ​ប្រាស់​នូវ​បច្ចេក​វិទ្យា​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ និង​ពី​របៀប​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន” ។
លោក ហ្វុង កៃ ជីន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “យើង​នឹង​បន្​តប្រើ​ប្រាស់​បច្ចេក​វិទ្យា​ចុង​ក្រោយ​គេ​បង្អស់​ដើម្បី​នាំ​មក​នូវ​បទ​ពិសោធន៍​ធនាគារ​ដ៏​អស្ចារ្យ និង​មិន​ធ្លាប់​មាន​សម្រាប់​អតិថិជន​របស់​យើង។ ធនាគារ ស្ថាបនា នឹង​បន្ត​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​លោក​អ្នក​ឱ្យ​ដំណើរ​ការ​បាន​យ៉ាង​រលូន​នៅ​គ្រប់​ផ្នែក និង​បណ្តាញ​ទាំង​អស់ ជា​មួយ​នឹង​បណ្តាញ​សាខា​ដ៏​ធំ​ទូ​លាយ ដៃ​គូ​អាជីវកម្ម ភ្នាក់​ងារ​ទូទាត់​វិក្កយ​បត្រ និង​ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទ​ដៃ” ។
ដើម្បី​បម្រើ​សេវា​ធនាគារ​ឱ្យ​កាន់​តែ​ទូ​លំ​ទូ​លាយ និង​កាន់​តែ​ប្រសើរ​ឡើង​ជូន​អតិថិជន​របស់​យើង​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស បច្ចុប្បន្ន​នេះ កម្មវិធី ស្ថាបនា ម៉ូបាល មាន​រហូត​ទៅ​ដល់ ៥ ភាសា​ដូច​ជា៖ ភាសាខ្មែរ អង់គ្លេស ចិន ជប៉ុន និងកូរ៉េ។ មិន​តែ​ប៉ុណ្ណោះ ស្ថាបនា ម៉ូបាល ក៏​ផ្តល់​ជូន​អតិថិជន​នូវ​មុខ​ងារ​ពិសេស​សំខាន់ៗ​ដូច​ខាង​ក្រោម៖
ការបើកគណនីអនឡាញ៖ អតិថិជនអាចបើកគណនីជាមួយធនាគារ ស្ថាបនា បានភ្លាមៗ និងងាយស្រួល តាមវិធីងាយៗ ដោយមិនចាំបាច់អញ្ជើញមកកាន់សាខាដោយផ្ទាល់។
លេខគណនីពិសេស៖ អតិថិជនអាចស្នើសុំលេខដែលខ្លួនពេញចិត្ត ដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ខួបអាពាហ៍ពិពាហ៍ជាដើម ដើម្បីធ្វើជាលេខគណនីតែមួយគត់របស់ខ្លួន។
បង្កើតគណនីប្រាក់បញ្ញើមានកាលកំណត់៖ ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់កាន់តែមានភាពងាយស្រួលដោយគ្រាន់តែអនុវត្តតាមវិធីងាយៗប៉ុណ្ណោះ។
ស្នើសុំប្រាក់កម្ចី៖ អតិថិជនអាចស្នើសុំប្រាក់កម្ចី ដោយគ្រាន់តែបំពេញទម្រង់ស្នើសុំតាម ស្ថាបនា ម៉ូបាល។
Sathapana PAY៖ កាន់តែងាយស្រួលសម្រាប់អតិថិជនក្នុងការទូទាត់ជាមួយ Sathapana QR នៅគ្រប់ដៃគូអាជីវកម្មទាំងអស់
សេវាទូទាត់វិក្កយបត្រ៖ អតិថិជនអាចបង់វិក្កយបត្រទឹក ភ្លើង និងសំរាមរបស់ខ្លួនបានគ្រប់ពេល និងគ្រប់ទីកន្លែង។
សេវាផ្ទេរប្រាក់៖ ការផ្ទេរប្រាក់អាចធ្វើឡើងដោយសុវត្ថិភាពទៅកាន់ដៃគូក្នុងស្រុក និងក្រៅស្រុករបស់ធនាគារ ស្ថាបនា។

លើសពីនេះទៅទៀត ធនាគារ ស្ថាបនា ក៏បានដាក់ដំណើរការជាផ្លូវការនូវ ស្ថាបនា ផេ និងKHQR ផងដែរ។ KHQR គឺជាសេវាកម្មមួយដែលបានបង្កើតឡើងដោយ ធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលដល់អតិថិជនរបស់ធនាគារដែលជាសមាជិកប្រព័ន្ធបាគងទាំងអស់ក្នុងការទូទាត់ និងទទួល ប្រាក់ឆ្លងធនាគារតាមរយៈQRកូដតែមួយ។ ជាមួយស្ថាបនា ផេ និងKHQR ដៃគូរអាជីវកម្មទាំងអស់របស់ស្ថាបនា  អាចទទួលបានការទូទាត់ឆ្លងធនាគារពីធនាគារដទៃផ្សេងទៀតដែលជាសមាជិកប្រព័ន្ធបាគងបានយ៉ាងងាយស្រួល។
ដើម្បីអបអរសាទរនូវការដាក់ដំណើរការ ស្ថាបនា ម៉ូបាល រូបរាងថ្មីនេះ ធនាគារ ស្ថាបនា ផ្តល់ជូននូវប្រូម៉ូសិនថ្មីពិសេសសម្រាប់អតិថិជនទាំងចាស់ និងថ្មីនឹងមានឱកាសឈ្នះរង្វាន់ iPhone 13 Pro Max 256GB ដោយគ្រាន់តែធ្វើប្រតិបត្តិការតាម ស្ថាបនា ម៉ូបាល។ ធ្វើប្រតិបត្តិការកាន់តែច្រើននឹងមានឱកាសឈ្នះកាន់តែច្រើន!  ប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ រហូតដល់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ។
លោកអ្នកអាចទាញយក កម្មវិធី ស្ថាបនា ម៉ូបាល បានដោយឥតគិតថ្លៃពី App StoreGoogle Play

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ២ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការច្រើនជាង ៤ ពាន់នាក់។ ធនាគារមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ដែលក្នុងនោះរួមមានសាខាច្រើនជាង ១៧០ទីតាំង សេវា ស្ថាបនា ព្រីមារណ៍ចំនួន ៣ទីតាំង និងម៉ាស៊ីនអេធីអឹមជាង ២៥០ កន្លែងដែលមានសមត្ថភាពពេញលេញដូចជា ដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់ជាដើម។ ធនាគារក៏ផ្តល់ជូននូវសេវាកម្មធនាគារយ៉ាងពេញលេញដូចជា សេវាឥណទាន សេវាបញ្ញើ សេវាiBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ បណ្ណឥណពន្ធ និងបណ្ណឥណទាន សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មជាច្រើនទៀត។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ និងទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ យើងក៏បានសហការជាមួយអ្នកផ្តល់សេវាទូទាត់ចល័ត ដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីបន្ថែមនូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជនរបស់យើងថែមទៀត។ អតិថិជនអាចធ្វើការស្នើសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ
ស្ថាបនា ម៉ូបាល។