ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ “ឈានមុខ សម្រាប់អត្រាប្រើប្រាស់សកម្មនៃកាតចរន្តជិត ឆ្នាំ2020” ពីក្រុមហ៊ុន VISA

រាជធានីភ្នំពេញ, ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានទទួលកិត្តិយសពានរង្វាន់ នូវពានរង្វាន់ “Leadership in Contactless Card Active Rate 2020” ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក។

ពាន់រង្វាន់នេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីអរគុណនិងអបអរសាទរក្នុងការរួមចំណែករបស់ ធនាគារ ស្ថាបនា ដល់ភាពចម្រើននៃផលិផល VISA ជាពិសេសការលើកម្ពស់ការទូទាត់និងប្រើប្រាស់ប្រាក់តាមបែបឌីជីថលក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ-១៩។

ធនាគារ ស្ថាបនា សូមចែករំលែកកិត្តិនាមនេះ ជូនដល់អតិថិជនវីសា ស្ថាបនា ទាំងអស់ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ។ ការទទួលបាននូវពានរង្វាន់ “Leadership in Contactless Card Active Rate 2020”  ដែលបញ្ជាក់ថាជាធនាគារផ្តល់សេវាទូទាត់ឌីជីថលឈានមុខគេនៅលើទីផ្សារ។ 

មិនទាន់មានកាត ស្ថាបនាVisa មែនទេ? អតិថិជនអាច បើកកាតស្ថាបនាឥឡូវនេះ តាម កម្មវិធី Sathapana Mobile

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។