គោរពជូនអតិថិជន
ធនាគារ ស្ថាបនា សូមជំរាបជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា សាខារបស់ធនាគារ ស្ថាបនា ចំនួន១០ ដែលមានសាខាកណ្តាល សាខាបឹងកេងកង សាខាទួលគោក សាខាភ្នំពេញ សាខាផ្សារហេងលី សាខាភ្នំពេញថ្មី សាខាពោធិ៍សែនជ័យ សាខាចំការដូង សាខាច្បារអំពៅ និងសាខាខេត្តកណ្តាលនឹងបន្តប្រតិបត្តិការដូចធម្មតាចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ សាខាទាំងនេះបើកបំរើសេវាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល។ ដោយឡែកសាខាទៀតនៅរាជធានីភ្នំពេញនឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នរហូតមានជូនដំណឹងពេលក្រោយ។
ក្នុងអំឡុងពេលនេះលោកអ្នកអាចប្រើប្រាស់តាមស្ថាបនាម៉ូបាល សេវាinternet banking ប័ណ្ណវីសា ម៉ាស៊ីនដាក់ ដកប្រាក់ចំនួន១១៣កន្លែង និងដៃគូសហការនានារបស់ធនាគារ។ លោកអ្នកនៅតែអាចទំនាក់ទំនងសហការី ប្រធានសាខា និងបុគ្គលិកបានគ្រប់ពេលវេលា។
សូមអរគុណសម្រាប់ការយោគយល់និងគាំទ្រធនាគារ ស្ថាបនា និងយើងរួមគ្នាធ្វើអោយប្រទេសមានសុវត្ថិភាព និងរួចផុតពីជំងឺនេះ។