ធនាគារ ស្ថាបនា ប្រកាស​ជា​ផ្លូវ​ការ​នៃ​សេវា​កម្ម​ថ្មី “ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ”

រាជធានីភ្នំពេញ, ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានប្រកាសជាផ្លូវការដាក់ប្រើប្រាស់សេវាកម្ចី “ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ”  ដែលជានសេវាកម្ចីគេហដ្ឋាន ដែលមានផ្តល់ជូនជាមួយនឹងទំហំកម្ចីខ្ពស់រហូតដល់ ៨៥% និងរយៈពេលកម្ចីវែងរហូតដល់ ២៥ឆ្នាំ។
សេវាកម្ចី “ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ” គឺជាសេវាផ្តល់ជូនពិសេសដែល មិនត្រឹមតែជាសេវាកម្ចីសម្រាប់គេហដ្ឋាន ប៉ុន្តែលោកអ្នកអាចប្រើប្រាស់សម្រាប់កម្ចីផ្ទាល់ ខ្លួនរហូតដល់ ២០០.០០០ ដុល្លារ  ថែមទាំងទទួលបានប័ណ្ណឥណទាន ដែលមានទឹកប្រាក់រហូតដល់ ១០.០០០ ដុល្លារ ដែលផ្តល់ជូនក្នុងកញ្ចប់តែមួយទៀតផង។ ជាមួយ សេវាកម្មនេះផងដែរ អតិថិជននឹងទទួលបានអត្រាការប្រាក់ដែលមានភាពប្រកួត ដែលមិនធ្លាប់មាន រួមទាំងដំណើរការនៃការដាក់ពាក្យកម្ចីមានភាពងាយ ស្រួលនិងរហ័ស។
ធនាគារ ស្ថាបនា នៅទីនេះដើម្បីជួយឱ្យក្តីសុបិន្តរបស់លោកអ្នកក្លាយជាការពិត។ ជ្រើសរើសកម្មវិធី ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដើម្បីទទួលបានបទពិសោធន៍ ដ៏អស្ចារ្យ។
ដើម្បីដឹងបន្ថែមពី សេវាកម្ចី ឥណទានគេហដ្ឋានឆ្លាតវៃ និង ភាពជាដៃគូ សូមចុចត្រង់នេះ ឬចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្ថាបនា។

អំពីធនាគារ ស្ថាបនា
ធនាគារស្ថាបនាជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBankingប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។

Makes Your Life Better