សាខាចំនួន១៩របស់ធនាគារ ស្ថាបនា នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នឹងបន្តប្រតិបត្តិការដូចធម្មតា

គោរពជូនអតិថិជន
ធនាគារ ស្ថាបនា សូមជំរាបជូនដំណឹងដល់អតិថិជនឱ្យបានជ្រាបថា សាខារបស់ធនាគារ ស្ថាបនា ចំនួន៣បន្ថែមទៀតនឹងបន្តប្រតិបត្តិការ។ ឥឡូវនេះសាខាចំនួន១៩ រួមមានសាខាស្នាក់ការកណ្តាល សាខាបឹងកេងកង សាខាទួលគោក សាខាភ្នំពេញ សាខាផ្សារហេងលី សាខាភ្នំពេញថ្មី សាខាពោធិ៍សែនជ័យ សាខាចំការដូង សាខាច្បារអំពៅ សាខាព្រែកលៀប សាខាផ្សារដើមគរ សាខាសន្ធរម៉ុក សាខាចោមចៅ សាខាបឹងទំពន់ សាខាអ៊ីអនម៉ល២ សាខាខេត្តកណ្តាល សាខាប្រាំពីរមករា សាខាឬស្សីកែវ និងសាខាមាត់ទន្លេ នឹងបន្តប្រតិបត្តិការដូចធម្មតាចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ដោយឡែកសាខាផ្សេងទៀតនៅរាជធានីភ្នំពេញនឹងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នរហូតមានជូនដំណឹងពេលក្រោយ។
ក្នុងអំឡុងពេលនេះលោកអ្នកអាចប្រើប្រាស់តាមស្ថាបនាម៉ូបាល សេវាinternet banking ប័ណ្ណវីសា ម៉ាស៊ីនដាក់ ដកប្រាក់ចំនួន១១៣កន្លែងក្នុងរាជធានីភ្នំពេញ និងដៃគូសហការនានារបស់ធនាគារ។ លោកអ្នកនៅតែអាចទំនាក់ទំនង សហការី ប្រធានសាខា និងបុគ្គលិកបានគ្រប់ពេលវេលា។ សូមអរគុណសម្រាប់ការយោគយល់និងគាំទ្រធនាគារ ស្ថាបនា និងយើងរួមគ្នាធ្វើអោយប្រទេសមានសុវត្ថិភាព និងរួចផុតពីជំងឺនេះ។

Makes Your Life Better