ធនាគារ ស្ថាបនា ចួល​រួម​បរិច្ចាគ​ដើម្បី​គាំ​ទ្រ​រាជ​រដ្ឋា​ភិបាល​ក្នុង​អំឡុង​ពេល​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩

រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា ក្នុងនាមជាធនាគារពាណិជ្ជឈានមុខក្នុងប្រទេសកម្ពុជា មានមោទនភាពក្នុងការចូលរួមចំណែកជាមួយ សមាគមធនាគារនៅកម្ពុជា បរិច្ចាគជូនដល់សាលាក្រុងរាជធានីភ្នំពេញ ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលក្នុងសហគមនៃកូវីដ-១៩នេះ។

ធនាគារ ស្ថាបនា បានបរិច្ចាគជូនទៅកាន់រាជរដ្ឋាភិបាលមានដូចជា៖ អង្ករផ្កាខ្ញី ចំនួន ១៨តោន សើ្មរនឹង ៧២០បាវ (២៥គ.ក) ត្រីខកំប៉ុង ៨៦កេស ស្មើរនឹង ៨.៦០០កំប៉ុង ម៉ាស់ ២៥០.០០០សម្រាប់ (៥០កេស) និង ទឹកអាល់កុល ១.២០០លីត្រ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនិងនៅក្នុងតំបន់បិទខ្ទប់អំឡុកពេលរីករាលដាលនៃជំងឺកូវីដ-១៩ បង្កឡើងដោយ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”។

សូមសាធារណជន ចូលរួមទាំងអស់គ្នាក្នុងការបង្ការនិងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ធនាគារ ស្ថាបនា សូមជូនពរដល់អ្នកឆ្លងកូវីដ-១៩ទាំងអស់ឱ្យឆាប់បានជាសះស្បើយ និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកាបុគ្គលិកសុខាភិបាល និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខភាពល្អ និងសំណាងល្អ ហើយសូមអរគុណយ៉ាងជ្រាល ជ្រៅដល់កងទ័ពអាវសនិងក្រុមកងកំលាំសមត្ថកិច្ច ក្រុមបងៗអ្នកស្ម័គ្រចិត្តជួយសង្គមក្នុង គ្រាលំបាកនេះ។ ធនាគារ ស្ថាបនា នឹងនៅក្បែរប្រជាជនកម្ពុជា  ដើម្បីដើរឆ្លងផុតគ្រាដ៏លំបាកនេះជាមួយគ្នាប្រកបដោយភាពជឿជាក់ ស្របតាមសុភាសិត "ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក"។

Makes Your Life Better