ធនាគារ ស្ថាបនា ដាក់ឱ្យដំណើរការអគារស្តង់ដាថ្មី ចំនួន ៣ នៃសាខាស្រុក សំឡូត រមាសហែក និងភ្នំស្រួច

រាជធានីភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា ប្រកាសការដាក់ឱ្យដំណើរការជាផ្លូវការអគារស្តង់ដាថ្មីចំនួន៣ ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារមានភាពទូលំទូលាយ និងងាយស្រួលសម្រាប់ម្ចាស់អាជីវកម្ម និងអ្នករស់នៅតាមតំបន់។ សាខាទាំង៣ រួមមាន៖
១. សាខា ស្រុកសំឡូត - ឃុំតាសាញ (ខេត្តបាត់ដំបង)
២. សាខា ស្រុករមាសហែក - ឃុំកំពង់ត្រាច (ខេត្តស្វាយរៀង)
៣. សាខា ស្រុកភ្នំស្រួច - ឃុំគិរីវន្ត (ខេត្តកំពង់ស្ពឺ)។

ការបន្តវិនិយោគលើបណ្តាញសាខា នឹងនាំមកជូនអតិថិជននូវសេវាកម្មធនាគារ ប្រកបដោយស្តង់ដាខ្ពស់។ ជាមួយនឹងសម្ភារៈធនាគារទំនើបៗឈានមុខគេ កន្លែងរង់ចាំប្រកបដោយផាសុកភាព និងបុគ្គលិកប្រកបដោយវិជ្ជាជីវៈខ្ពស់ សាខាទាំង៣ នឹងបម្រើសេវាធនាគារដ៏ល្អឥតខ្ចោះ និងផ្តល់នូវបទពិសោធធនាគារដ៏ស៊ីវិល័យ ជូនទៅកាន់អតិថិជន។

ទោះបីជា បណ្តាញសាខា នៅតែជាហេដ្ឋារចនាសម័្ពន្ធស្នូលរបស់ធនាគារ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ ស្ថាបនា ក្នុងការធ្វើទំនើបកម្មទៅលើ Sathapana Mobile បញ្ជាក់អំពីចក្ខុវិស័យដ៏យូរអង្វែងរបស់ធនាគារ ក្នុងការបោះជំហានឈានមុខ នៅក្នុងវិស័យធនាគារឌីជីថលកម្ពុជា។”

ដោយសារបណ្តាញដ៏ធំទូលាយនៅទូទាំងប្រទេសរបស់ធនាគារ ស្ថាបនា តំបន់ដាច់ស្រយាលជាច្រើនត្រូវបានតភ្ជាប់ទៅនឹងសេវាហិរញ្ញវត្ថុ ដែលផ្តល់ជូនតាមរយៈបណ្តាញសាខាធនាគារ និងប្រព័ន្ធធនាគារឌីជីថល។ គួរបញ្ជាក់ថា បច្ចុប្បន្នធនាគារ ស្ថាបនា មានបណ្តាញសាខារហូតដល់ជាង ១៧០ សាខា ប៉ុន្តែធនាគារនៅតែបន្តពង្រីកបណ្តាញធនាគាររបស់ខ្លួន ដើម្បីបំពេញតម្រូវការដ៏ធំធេងរបស់អតិថិជន។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង  និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។
 

Makes Your Life Better