ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​អគារ​ថ្មី​នៃ​សាខា​ធនាគារ ស្ថាបនា ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

រាជធានីភ្នំពេញ, ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ - ធនាគារ ស្ថាបនា បាន​សម្ពោធ​ជា​ផ្លូវ​ការ​អគារ​ថ្មី​នៃ​សាខា​ស្រុក​បរិបូណ៍ ក្នុង​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​ ស្ថាបនា ដែល​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ នេះ​គឺ​ជា​សក្ខី​កម្ម​មួយ ដែល​ស​បញ្ជាក់​អំពី​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​របស់​ធនាគារ ស្ថាបនា ក្នុង​ដំណើរ ២៥ឆ្នាំ របស់ខ្លួន​នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា។

លោក លឹម អូន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​លើក​ឡើង​ថា “បច្ចុប្បន្ន​ធនាគារ ស្ថាបនា មាន​សាខា​ច្រើន​ជាង ១៧០ទីតាំង និង​មាន​ម៉ាស៊ីន​អេធីអឹម​ជាង ២២០កន្លែង នៅ​ទូ​ទាំង​ប្រទេស។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញា​នឹង​បន្ត​ពង្រីក​នូវ​បណ្តាញ​ធនាគារ​របស់​ខ្លួន​ឲ្យ​កាន់​តែទូ​លំ​ទូ​លាយ​និង​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើ​ប្រាស់ និង​ប្រព័ន្ធ​បចេ្ចកវិទ្យា​ធនាគារ​ដែល​ទំនើប​បំផុត ស្រប​ទៅ​តាម​ពិភព​លោក​សម័យ​ឌីជីថល។”

ធនាគារ ស្ថាបនា សាខាស្រុកបរិបូណ៍ ត្រូវ​បាន​តំឡើង​ពី​សាខា​ប្រភេទ “ខ” មក​ជា​សាខា​ប្រភេទ “ក”   ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​សេវា​ធនាគារ​ពេញ​លេញ​រួម​មាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទ​ដៃ ប័ណ្ណ​ឥណពន្ធ​និង​ឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស Western Union ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជា​ច្រើន ព្រម​ទាំង​មាន​ម៉ាស៊ីន​អេធីអឹម​ដកប្រាក់ ដាក់ប្រាក់។

ជាង​នេះ​ទៅ​ទៀត ការ​បើក​គណនី​ធនាគារ ស្ថាបនា លែង​មាន​ភាព​ស្មុគ​ស្មាញ​ដូច​អតីត​កាល​ទៀត​ហើយ ដោយ​អតិថិជន​​អាច​​ធ្វើ​​ការ​​បើក​​គណនី​​គ្រប់​​ពេល​​វេលា គ្រប់​​ទី​​កន្លែង តាម​​រយៈ​​សេវា​បើក​គណនី អនឡាញ ក្នុង Sathapana Mobile។ បន្ថែម​ពី​នេះ​ទៅ​ទៀត អតិថិជន​អាច​ទទួល​បាន​កាដូ​ជា​សាច់​ប្រាក់​ពី​ធនាគារ ស្ថាបនា ដោយ​គ្រាន់​តែ​ធ្វើ​ការ​ណែ​នាំ​អតិថិជន​ថ្មី​ឲ្យ​បើក​គណនី អនឡាញ ហើយ​អតិថិជន​ថ្មី​ដែល​បើក​គណនី អនឡាញ នឹង​ទទួល​បាន ២ដុល្លារអាមេរិក បន្ថែម​ទៀត ដោយ​គ្រាន់​តែ​ដាក់​ប្រាក់ ២០ដុល្លារអាមេរិក ចូល​ទៅ​ក្នុង​គណនី​នោះ​ជា​ការ​ស្រេច។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤.០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង  និងអេធីអឹមជាង ២២០កន្លែង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

 

Makes Your Life Better