ធនាគារ​ ស្ថាបនា​ រីករាយ​ប្រកាស​ ទីតាំង​និង​អគារថ្មី​ សាខា​ស្រុក​អូរយ៉ាដាវ​ ខេត្តរតនគិរី

ថ្ងៃនេះ​ធនាគារ​ ស្ថាបនា​ រីករាយ​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​ សាខា​និង​អគារ​ថ្មី​ នៅ​ស្រុក​អូរយ៉ាដាវ​ ស្ថិត​នៅ​ឃុំលំជ័រ​ ខេត្ត​រតនគិរី។

ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​បណ្តាញ​សាខា​របស់​ធនាគារ​ ស្ថាបនា​ ទីតាំង​និង​អគារ​ថ្មី​នេះ​ផ្តល់​ជូន​ការ​ប្រតិបត្តិការ​ធនាគារកាន់​តែ​ងាយ​ស្រួល​ និង​ល្អប្រសើរ​សម្រាប់​អាជីវកម្ម​ និង​អតិថិជន​នៅ​ជុំវិញ​តំបន់​នោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ទីតាំង​សាខា​ស្រុក​អូរយ៉ាដាវ​ថ្មី​នេះ​ ក៏​ផ្តល់​ជូន​ទាំង​បុគ្គលិក​ និង​បញ្ជរ​សេវាកម្ម​សម្រាប់​ទទួល​អតិថិជន​ដែល​មាន​ប្រតិបត្តិការ​លឿន​រហ័ស​ទាន់ចិត្ត​ និង​តាម​តម្រូវការ​ ព្រម​ទាំង​មាន​ម៉ាស៊ីន​ អេធីអ៊ឹម​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ ដែល​អាច​ប្រតិបត្តិការ​២៤​ម៉ោង​ រាល់​ថ្ងៃ។

បុគ្គលិក​ធនាគារ​ ស្ថាបនា​ ដែលប្រកប​ដោយ​វិជ្ជាជីវៈ​ និង​រួស​រាយ​រាក់​ទាក់​រង់​ចាំ​ទទួល​ស្វាគមន៍​ និង​បម្រើ​អតិថិជន​គ្រប់​តម្រូវ​ការ​ចាំ​បាច់​ តាម​រយៈ​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ពេញ​លេញ​ដូច​ជា​ សេវា​ប្រាក់​បញ្ជើ​ សេវា​ប្រាក់​កម្ចី​ សេវា​ធនាគារ​តាម​ទូរស័ព្ទដៃ​ សេវា​ iBanking​ សេវា​ប័ណ្ណ​ឥណពន្ធ​ និង​ប័ណ្ណ​ឥណ​ទាន​ប្រភេទ​វីសា​ ការ​ផ្ទេរ​ប្រាក់​ក្នុង​និង​ក្រៅ​ប្រទេស​ (Western​ Union)​ ហិរញ្ញ​វត្ថុពាណិជ្ជកម្ម​ និង​សេវា​កម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត៕