ធនាគារ​​ ស្ថាបនា​​ បាន​​អភិវឌ្ឍ​​សាខា​​ចំនួន​​៥​​អោយ​​មាន​​សេវាកម្ម​ពេញ​លេញ​សម្រាប់​បម្រើ​អតិថិជន​

ធនាគារ​ ស្ថាបនា​ ទើប​បាន​ប្រកាស​អភិវឌ្ឍ​សាខា​ចំនួន​ ៥​ ដែល​អាច​ផ្តល់​សេវាកម្ម​ជា​ធនាគារ​ពាណិជ្ជពេញ​ លេញ​ទៅ​តាម​តំបន់​ប្រតិបត្តិការ​ដែល​បាន​កំណត់។

សាខា​ទាំង​នេះ​មាន​ដូច​ជា៖​

  • សាខា​ស្រុក​ទ្រាំង ​-​ ឃុំ​ស្មោង​ (ខេត្ត​តាកែវ)​
  • សាខា​ស្រុក​ស្វាយ​អន្ទរ​ - ឃុំ​ស្វាយ​អន្ទរ​ (ខេត្ត​ព្រៃវែង)​
  • សាខា​ក្រុង​បាវិត -​ សង្កាត់​ច្រក​ម្ទេស​ (ខេត្ត​ស្វាយរៀង)​
  • សាខា​ស្រុក​ព្រះ​នេត្រព្រះ​ - ឃុំ​ជប់​វារី​ (ខេត្ត​បន្ទាយមានជ័យ)​
  • និង​ សាខា​ស្រុក​បន្ទាយ​មាស​ -​ ឃុំ​ទូក​មាស​ខាង​លិច​ (ខេត្ត​កំពត)​

ក្នុង​នាម​ជា​ធនាគារ​ពាណិជ្ជ​ដែល​ផ្តល់​សេវា​ពេញ​លេញ​ អតិថិជន​នៅ​តំបន់​ទាំង​នោះ​អាចប្រើ​ប្រាស់​​សេវាកម្ម​ធនាគារ​ដូច​ជា​ សេវា​កម្មប្រាក់​បញ្ញើរ​ សេវាកម្ម​ឥណទាន​ ការ​ប្រើ​ប្រាស់​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ ​អ៊ីនធឺណិត​ ប័ណ្ណ​ឥណ​ពន្ធ​វីសា​​ ប័ណ្ណ​ឥណទាន​វីសា​ ការ​​ផ្ទេរ​​ប្រាក់​​ក្នុង​​ស្រុក​​ និង​ក្រៅស្រុក​ សេវាកម្ម​វេស្ទើន​យូញាណ​ សេវាកម្ម​ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម​ ព្រម​ទាំង​​សេវាកម្ម​ហិរញ្ញ​វត្ថុ​ជា​ច្រើន​ទៀត។​

ដើម្បី​អបអរសាទរ​ អភិវឌ្ឍន៍ សាខា​កម្រិត (ខ)​ ទៅ​ សាខា​កម្រិត​ (ក)​ អតិថិជន​នៅ​តំបន់​ទំាង​នោះ​នឹង​មាន​ឱកាស​ ទទួល​បាន​កាដូ​ពិសេស​ពី​ធនាគារ ស្ថាបនា​ ដែល​មាន​ដូច​ជា​៖​ ឆ័ត្រ​ ដប​ទឹក​  អាវ​យឺត​ និង​កាបូប​កីឡា​នៅ​ពេល​បើក​គណនី​ថ្មី ។ ការ​ផ្តល់​ជូន​​ដ៏​ពិសេស​នេះ​ ​នឹង​បន្ត​រហូត​អស់​ពី​ស្តុក។​

ក្នុង​ឆ្នាំ​ ២០១៩​ នេះ​ ធនាគារ ស្ថាបនា​ នៅ​តែ​បន្ត​ប្រឹង​ប្រែង​ពង្រីក​បណ្តាញ​សាខា​ និង​បង្កើត​អោយ​មាន​វត្តមាន​ដ៏​រឹងមាំ​ ដើម្បី​បំពេញ​តម្រូវការ​អតិថិ​ជន។​

ស្ថាបនា​ គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​បណ្តាញ​សាខា​ធំ​ជាង​គេ​ទី​ ២​ នៅ​ក្នុង​ប្រទេស​ដែល​មាន​សាខា​ច្រើន​ជាង​ ១៧០​ និង​ម៉ាស៊ីន​អេធីអឹម​ច្រើន​ជាង​ ១៥០​គ្រឿង​ទូទាំង​ប្រទេស៕