ធនាគារ ស្ថាបនា និង សាកលវិទ្យាល័យ លីមកុកវីង កម្ពុជា បានព្រមព្រៀងចុះហត្ថលេខា ភាពជាដៃគូ ផ្តល់អាហារូបករណ៍ផ្តាច់មុខសម្រាប់បុគ្គលិក និង អតិថិជន

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ - ធនាគារ ស្ថាបនា និង សាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រេអេទីវ តិចណូឡូជី ថ្ងៃនេះបានប្រកាសជាផ្លូវការភាពជាដៃគូដើម្បីសហការលើផ្នែកអាហារូបករណ៍ កម្មសិក្សា សិក្ខាសាលា និងវគ្គនិស្សិត និងសហព្រឹត្តិការណ៍។

ចំនុចសំខាន់នៃកិច្ចព្រមព្រៀងគឺអាហារូបករណ៍ដែលត្រូវបានផ្តល់ដោយសាកលវិទ្យាល័យ លីមកុកវីង ដល់បុគ្គលិកនិងអតិថិជនរបស់ ស្ថាបនា។ ការផ្តល់អាហារូបករណ៍ ៣០ ភាគរយ នឹងមានដល់ទៅ១០០កន្លែងសម្រាប់ការចុះឈ្មោះកម្មវិធីថ្នាក់បរិញ្ញាបត្រដែលមានរយៈពេល៤ឆ្នាំ។ ជាមួយគ្នានេះ អាហារួបករណ៍ ៣០ភាគរយនឹងផ្តល់សម្រាប់អ្នកដែលនឹងចុះឈ្មោះកម្មវិធីថ្នាក់អនុបណ្ឌិតពេញម៉ោង។ សាកលវិទ្យាល័យ លីមកុកវីង នឹងផ្តល់ជូនអាហារូបករណ៍រហូតដល់ទៅ៥០ភាគរយសម្រាប់កម្មវិធីថ្នាក់ក្រោយឧត្តមសិក្សាប្រសិនបើមានការចុះឈ្មោះពីសំណាកអតិថិជន ឬបុគ្គលិកលើសពីបីនាក់។ 

លោក គូរ៉ូគី កាន់ជី អនុប្រធាននាយកប្រតិបត្តិនៃ ធនាគារ ស្ថាបនា បានថ្លែងថា “យើងតែងតែទទួលបាននិងរក្សាធនធានវ័យក្មេងដែលមានទេពកោសល្យ និងស្វាហាប់ ហើយនឹងរង់ចាំភាពជាដៃគួដ៏ជោគជ័យជាមួយ សាកល វិទ្យាល័យ លីមកុកវីង តាមរយៈកម្មវិធីអាហារូបករណ៍ និងកម្មសិក្សាក្រោមកិច្ចព្រមព្រៀងមួយនេះ។”

លោក Jean Francois Brulet សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Limkokwing University of Creative Technology, Cambodia បានថ្លែងថា៖ “ខ្ញុំរីករាយណាស់ដែលសម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារស្ថាបនា និងសាកលវិទ្យាល័យលឹមកុកវីង។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នាដែលបានចូលរួមចំណែកក្នុងអនុស្សារណៈនៃការយោគយល់គ្នានេះ ជាពិសេសលោក Kenji Kuroki" 

លោក Brulet បានបន្ថែមថា៖ “ពួកយើងទាំងពីរបានជួយឱ្យស្ថានភាពហិរញ្ញវត្ថុរបស់មនុស្សមានភាពប្រសើរឡើង និងសម្រេចបាននូវក្តីសុបិនរបស់ពួកគេ។ ខ្ញុំពិតជាជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាការចាប់ផ្តើមនូវភាពជាដៃគូប្រកបដោយផ្លែផ្កាសម្រាប់អតិថិជន និងសិស្សរបស់យើងទាំងអស់គ្នា។

ក្រោមអនុស្សរណៈយោគយល់គ្នានេះ ស្ថាបនានឹងផ្តល់ឱកាសកម្មសិក្សាដល់និស្សិតរបស់ លីមកុកវីង ក្រៅពីការរៀបចំកម្មវិធីរួមគ្នា និងកម្មវិធីផ្លាស់ប្តូរ។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

អំពីសាកលវិទ្យាល័យ លីមកុកវីង
សាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វគ្រេអេទីវ តិចណូឡូជី គឺជាសាកលវិទ្យាល័យឯកទេស ដែលរួមបញ្ចូលគ្នា រវាងការសិក្សាជាមួយចំណេះដឹងថ្មីៗ នេះមានន័យថាសិស្សដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ លីមកុកវីង សុទ្ធតែមាន សមត្ថភាពស្របតាមការងារដែលពួកគេជ្រើសរើស។ សាកលវិទ្យាល័យ លីម កុកវីង លើកស្ទួយគំនិតច្នៃប្រឌិត និងផ្ដល់ឱកាសឲ្យ និស្សិតអភិវឌ្ឍន៍ទេពកោសល្យរបស់ពួកគេ ការទទួលបានជំនាញ និងកំណើនវិជ្ជាជីវៈ។ សាកលវិទ្យល័យ លីមកុកវីង កម្ពុជា មានទីតាំងនៅទីក្រុងភ្នំពេញ។ អាគារសិក្សាចំនួន២ខ្នង របស់ពួកយើង មានបន្ទប់សិក្សា សាលសិក្សា បន្ទប់កុំព្យូទ័រ និងបណ្ណាល័យ។ សាកលវិទ្យាល័យ លីមកុកវីង កម្ពុជា ទទួលបានអត្ថប្រយោជន៍ពីក្រុមប្រឹក្សាអន្តរជាតិតាមរយៈ លីមកុកវីង ម៉ាឡេស៊ី។តំណាងមកពីសាកលវិទ្យាល័យលំដាប់ពិភពលោកផ្តល់នៅទិសដៅដែលត្រូវគ្នានិងស្តង់ដារពិភពលោក ការទទួលស្គាល់ទួទាំងពិភពលោក និងអនុញ្ញាតឱ្យមានការផ្ទេរជាសកល។ សាកលវិទ្យល័យ លីមកុកវីង ត្រូវបានគាំទ្រដោយបណ្តាញសាកលវិទ្យាល័យ និងមជ្ឈមណ្ឌលចំណេះដឹងចំនួន១០០ជុំវិញពិភពលោក។