ធនាគារ ស្ថាបនា និង ក្រុមហ៊ុន ជេ & អិល ប្រផឹធី ឌីវេឡុបម៉ិន ខូ អិលធីឌី បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​ផ្តល់​ឥណទាន​ពិសេស​លើ​គម្រោង​ខុនដូរ

ភ្នំពេញ ថ្ងៃទី ២២ កុម្ភៈ ឆ្នាំ២០២២- លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និង លោក Scott Wu បានចុះអនុស្សរណៈយោគយល់គ្នាបើកដំណើរការជាផ្លូវការក្នុងកិច្ចសហប្រតិបត្តិការលើការផ្តល់ ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូសម្រាប់គម្រោង ខុនដូរ ស្កាយ ទ្រី (Skytree Project)។

គម្រោងឥណទានគេហដ្ឋាន ឆ្លាតវៃ នឹងផ្តល់អត្រាការប្រាក់ពិសេសជូនអតិថិជនត្រឹមតែ ០,៥៨% ក្នុងមួយខែជាមួយឥណទានរយៈពេលវែង ទំហំប្រាក់កម្ចីធំ និងអនុម័តឆាប់រហ័ស។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

សម្រាប់ព័តមានបន្ថែម អតិថិជនអាចធ្វើការទំនាក់ទំនងដូចខាងក្រោម៖
កញ្ញា ឈីន ស្រី ល័ក្ខ ប្រធានផ្នែកលក់នៃក្រុមហ៊ុន ជេ & អិល លេខទូរសព្ទ ០៨១ ៩០១ ៦៨៨
លោក គឹម ពឺទី ប្រធានផ្នែកលក់ នៃធនាគារ ស្ថាបនា លេខទូរសព្ទ ០៩៦ ៥៣៣ ៣៣៥៣

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៤៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការជាង ៤ ពាន់នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយ      នៅទូទាំងប្រទេស ដែលក្នុងនោះមានសាខាច្រើនជាង ១៧០សាខា សាលធនាគារ ស្ថាបនា ព្រីមារណ៍ ចំនួន ៣ និងម៉ាស៊ីន អេធីអឹមជាង ២៥០ គ្រឿង ដែលមានសមត្ថភាពធានានូវលំហូរចរន្តសាច់ប្រាក់។ យើងផ្តល់សេវាធនាគារយ៉ាងពេញលេញដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ  iBanking សេវាធនាគារចល័ត ប័ណ្ណឥណពន្ធ និងបណ្ណឥណទាន       ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មជាច្រើនទៀត។ យើងក៏ផ្តល់ជូនផងដែរនូវសេវាប្រមូលពន្ធ និងទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងក៏សហការផងដែរ ជាមួយអ្នកផ្តល់សេវាទូទាត់ចល័ត ដូចជា WING, Pi Pay, TrueMoney, Ly Hour Veluy, eMoney និង Bakong ដើម្បីបន្ថែមភាពងាយស្រួលដល់         អតិថិជនរបស់យើង។ ភាពជាដៃគូរបស់យើងជាមួយការិយាល័យឥណទានកម្ពុជា (CBC) ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើងក្នុងការធ្វើការ ត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទចល័តរបស់ ស្ថាបនា ។