ធនាគារ ស្ថាបនា និង ក្រុមហ៊ុន ជា រី បាន​ព្រម​ព្រៀង​ចុះ​ហត្ថលេខា ភាពជាដៃគូ លើការផ្តល់ឥណទានពិសេសលើឥណទានគេហដ្ឋាន

ភ្នំពេញ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២- លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និង លោក ឡាយ បញ្ញារិទ្ធិ ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ជា រី អិលធីឌី ថ្មីៗនេះបានចុះអនុស្សរណៈយោគយល់គ្នាបើកដំណើរការជាផ្លូវការក្នុងកិច្ចសហប្រតិបត្តិការលើការផ្តល់ជូនពិសេសលើគម្រោង ឥណទានគេហដ្ឋាន។ ធនាគារ ស្ថាបនា នឹងផ្តល់ជូន ឥណទានគេហដ្ឋាន ឆ្លាតវៃ និង ភាពជាដៃគូ ដល់អតិថិជនរបស់ក្រុមហ៊ុន ជា រី លើគម្រោង ហ្រ្គីន វីល និង ហ្រ្គីន វីល ព្រីមារណ៍។

គម្រោងឥណទានគេហដ្ឋាន ឆ្លាតវៃ នឹងផ្តល់អត្រាការប្រាក់ពិសេសជូនអតិថិជនត្រឹមតែ ០,៥៨% ក្នុងមួយខែ ជាមួយឥណទានរយៈពេលវែង ទំហំប្រាក់កម្ចីធំ និងអនុម័តឆាប់រហ័ស។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។

សម្រាប់ព័តមានបន្ថែម អតិថិជនអាចធ្វើការទំនាក់ទំនងដូចខាងក្រោម៖
កញ្ញា ដែន រស្មី ប្រធានផ្នែកលក់នៃក្រុមហ៊ុន ជា រី លេខទូរស័ព្ទ ០៨៩ ២២៦ ២២៩/ ០៩៣ ២០១ ០១១
លោក គឹម ពឺទី ប្រធានផ្នែកលក់ នៃធនាគារ ស្ថាបនា លេខទូរស័ព្ទ០៩៦ ៥៣៣ ៣៣៥៣

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២.៤៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកបម្រើការជាង ៤ ពាន់នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយ      នៅទូទាំងប្រទេស ដែលក្នុងនោះមានសាខាច្រើនជាង ១៧០សាខា សាលធនាគារ ស្ថាបនា ព្រីមារណ៍ ចំនួន ៣ និងម៉ាស៊ីន អេធីអឹមជាង ២៥០ គ្រឿង ដែលមានសមត្ថភាពធានានូវលំហូរចរន្តសាច់ប្រាក់។ យើងផ្តល់សេវាធនាគារយ៉ាងពេញលេញដូចជា ប្រាក់កម្ចី ប្រាក់បញ្ញើ  iBanking សេវាធនាគារចល័ត ប័ណ្ណឥណពន្ធ និងបណ្ណឥណទាន       ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាកម្មជាច្រើនទៀត។ យើងក៏ផ្តល់ជូនផងដែរនូវសេវាប្រមូលពន្ធ និងទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ យើងក៏សហការផងដែរ ជាមួយអ្នកផ្តល់សេវាទូទាត់ចល័ត ដូចជា WING, Pi Pay, TrueMoney, Ly Hour Veluy, eMoney និង Bakong ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថិជនរបស់យើង។ ភាពជាដៃគូរបស់យើងជាមួយការិយាល័យឥណទានកម្ពុជា (CBC) ផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើង ក្នុងការធ្វើការត្រួតពិនិត្យស្ថានភាពហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទចល័តរបស់ ស្ថាបនា ។