ធនាគារ ស្ថាបនា ប្រកាស​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន Smile Shop ក្នុង​ការ​ទូទាត់​ប្រាក់​អនឡាញ​ដោយ​សុវត្ថិភាព​តាម​រយៈ Sathapana Mobile

រាជធានីភ្នំពេញ, ថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១ – ធនាគារ ស្ថាបនាជាធនាគារពានិជ្ជឈានមុខ បានប្រកាសដំណើរការជាផ្លូវការជាមួយក្រុមហ៊ុន Smile Shop ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចឈានមុខ បានដាក់ឱ្យប្រើប្រាស់សេវាទូទាត់ប្រាក់ដែលងាយស្រួលនិងសុវត្ថិភាពតាមរយៈ Sathapana Mobile។

តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ស្ថាបនា អាចធ្វើការទិញទំនិញបានដល់រាប់សែនមុខជាមួយនឹង Smile Shop ដែលមានគ្រប់ផលិតផលស្រស់ គ្រឿងទេស គ្រឿងអេឡិចត្រូនិក និង ផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានជម្រើសជាច្រើន។

លើសពីនេះភាពជាដៃគូនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ Smile Shop អាចបើកគណនីធនាគារ ស្ថាបនា តាមប្រព័ន្ធអនឡាញដោយផ្តល់ព័ត៌មានលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណរបស់ខ្លួនតែប៉ុណ្ណោះ។

ក្រុមហ៊ុន Smile Shop បានផ្សាភ្ជាប់សហគ្រិនខ្នាតតូចនិងមធ្យមជាមួយបច្ចេកវិទ្យានិងភស្តុភារតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក។ ឥឡូវនេះអ្នកលក់ក្នុងស្រុកក៏អាចចូលក្នុងទីផ្សារដ៏ធំទូលាយនេះព្រោះថាមានអតិថិជនយ៉ាងច្រើនរបស់ក្រុមហ៊ុន Smile Shop ដែលមានអ្នកប្រើប្រាស់ជាង ១,៥ លាននាក់នៅទូទាំងប្រទេស។

ធនាគារ ស្ថាបនា និង Smile Shop មានផ្តល់ការបញ្ចុះតម្លៃជូនអតិថិជនភ្លាមៗរាល់ពេលអតិថិជនចំនាយអស់ទឹកប្រាក់ ២០ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ ៤ដុល្លារ នៅពេលធ្វើការទូទាត់ប្រាក់តាមរយៈ ធនាគារ ស្ថាបនា ដើម្បីអបអរដល់ភាពជាដៃគូនេះ។

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមាន ទ្រព្យសកម្ម សរុបលើស២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧៣ទីតាំងនិងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេស ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។

អំពី Smile Shop
Smile Shop ត្រូវបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១៨ គឺជាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតឈានមុខ។ ជាមួយនឹងបច្ចេកវិទ្យានិងគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតSmile Shop កំពុងផ្តល់សិទ្ធដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជានិងគាំទ្រពួកគេផ្លាស់ប្តូរប្រើប្រព័ន្ធអនឡាញវិញ។ Smile Shop ក៏វិនិយោគលើ fintech ដែលមានចក្ខុវិស័យក្លាយជាវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណេតលំដាប់លេខ ១ នៅកម្ពុជា។

Makes Your Life Better