សេវា Personal iBanking នៅក្នុងគេហទំព័រ របស់ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា មានកិត្តិយសសូមជម្រាបជូនអតិថិជន និង សាធារណជនទាំងអស់ឲ្យបានជ្រាបថា សេវា Personal iBanking នៅក្នុងគេហទំព័រ របស់ធនាគារ ស្ថាបនា នឹងផ្អាកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងនៅពេលក្រោយដោយសារ មានការផ្លាស់ប្តូរបច្ចេកទេសឱ្យកាន់តែប្រសើរឡើង។ ហេតុដូច្នេះយើងខ្ញុំស្នើសុំអតិថិជនទាំងអស់ដែលកំពុងបន្តប្រើប្រាស់សេវាធនាគារនេះ សូមមេត្តា ទាញយកកម្មវិធី Sathapana Mobile នៅលើទូរស័ព្ទដៃពី App Store ឬ Play Store ដើម្បីធ្វើការចុះឈ្មោះបន្តការប្រើប្រាស់សេវាធនាគារបាន កាន់តែងាយស្រួល ឆាប់រហ័ស និងប្រកបដោយសុវត្ថិភាពខ្ពស់ជាងមុន។ ជាមួយប្រព័ន្ធធនាគារឌីជីថលនេះ អតិថិជននឹងទទួលបានបទពិសោធន៍ ថ្មីៗជាមួយមុខងារពិសេស និងបត់បែនក្នុងការគ្រប់គ្រងគណនី ក៏ដូចជាប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន។ យើងខ្ញុំសូមអធ្យាស្រ័យចំពោះការអាក់ខាន នេះ។ សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់លោកអ្នក។ សូមថែរក្សារខ្លួនទាំងអស់គ្នា។