ទទួលបានសាច់ប្រាក់ត្រលប់មកវិញរាល់ការបង់ពន្ធតាមរយៈ ធនាគារ ស្ថាបនា

រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ – ធនាគារ ស្ថាបនា បានប្រកាសដាក់ដំណើរការជាផ្លូវការនូវ កម្មវិធី «បង់ពន្ធ បានប្រាក់» ដែលអតិថិជននឹងទទួលបានសាច់ប្រាក់ត្រលប់មកវិញរាល់ការបង់ពន្ធ អចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់  ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមរយៈធនាគារ ស្ថាបនាគ្រប់បញ្ជរសាខាទូទាំងប្រទេស។

ជាមួយកម្មវិធី «បង់ពន្ធ បានប្រាក់» អតិថិជនមានឱកាសទទួលបានសាច់ប្រាក់៣ដុល្លារត្រលប់មកវិញ។ អតិថិជនចាំបាច់បង់ពន្ធតាមគណនីស្ថាបនា ដើម្បីទទួលបានសាច់ប្រាក់ត្រលប់មកវិញ នៅក្នុងថ្ងៃការងារបន្ទាប់ពីបានបង់ប្រាក់រួចរាល់។ ការផ្តល់ជូននេះមានសម្រាប់អតិថិជន១.០០០នាក់ដំបូងដែលបានធ្វើប្រតិបត្តិការតាមលក្ខខណ្ឌដែលបានកំណត់។

ក្នុងនាមជាដៃគូជាមួយអគ្គនាយកដ្ឋានពន្ធដារនេះ ធនាគារ ស្ថាបនា នៅបន្តផ្តល់ភាពងាយស្រួលបន្ថែមដល់អតិថិជនក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួន។ ពន្ធគឺជាប្រភពចំណូលចម្បងមួយរបស់រដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ប្រទេស។

អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះធ្វើការទាញយក Sathapana Mobile ដើម្បីបង្កើតគណនីអនឡាញឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។


អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៣០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ
ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័ស។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

Makes Your Life Better