ដល់​រដូវ​កាល​បង់​ពន្ធ​សហ​គ្រាស​ហើយ! បង់​ដោយ​ឥគ​គិត​ថ្លៃ​នៅ​លើ​វេប​សាយ អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ ជា​មួយ​ធនាគារ ស្ថាបនា ឥឡូវនេះ!

ភ្នំពេញ ថ្ងៃទី ១៨ កុម្ភៈ ឆ្នាំ២០២២– ខណ:ពេលរដូវកាលបង់ពន្ធសហគ្រាសចូល មកដល់ ធនាគារ ស្ថាបនា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសេវាបង់ពន្ធសហគ្រាស ព្រមទាំងពន្ធ អចលនទ្រព្យផងដែរ តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញនៅលើវេបសាយអគ្គនាយកដ្ឋានពន្ធដារ ដោយទូទាត់ប្រាក់ជាមួយ ស្ថាបនា ផេ ដោយឥតគិតថ្លៃសេវាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាពិសេសផងដែរ អតិថិជនធនាគារ ស្ថាបនា ទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ពន្ធពីគេហដ្ឋាន ឬកន្លែងធ្វើការដោយមិនចាំបាច់ធ្វើដំណើរ ឬ រង់ចាំតាមលេខរៀងនៅបញ្ជរទៀតឡើយ ដែលវាអាចបង្កជាហានិភ័យក្នុងស្ថានភាពកូវីដ-១៩នេះ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចធ្វើការទូទាត់បានជាច្រើនបែប ថែមទៀតផងដូចជា តាមរយៈការស្កេន QR Code (ឧបសម្ព័ន្ធ១) និងលេខគណនីផងដែរ(ឧបសម្ព័ន្ធ២) ។
 

ឧបសម្ព័ន្ធ១៖ របៀបនៃការបង់ពន្ធសហគ្រាស និងពន្ធអចលនទ្រព្យតាមរយៈ គេហទំព័រ អគ្គនាយកដ្ឋានពន្ធដារ រួចទូទាត់ជាមួយ ស្ថាបនា ផេ តាមរយៈការ ស្កេន QR Code
សូមអនុវត្តតាមរបៀបទូទាត់ខាងក្រោម៖
ជំហានទី១៖ ចូលទៅកាន់មុខងារ ប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ នៅលើវេបសាយ អគ្គនាយកដ្ឋានពន្ធដារ រួចបំពេញព័ត៌មាន និង លេខសម្ងាត់ រួចចុចប៊ូតុង ចូលប្រើប្រព័ន្ធ
ជំហានទី២៖  ជ្រើសរើសបង់ពន្ធសហគ្រាស ឬ បង់ពន្ធលើឈ្នួលផ្ទះ និងដី
ជំហានទី៣៖ បញ្ចូល លេខអតប និងលេខកាតសម្គាល់ការចុះបញ្ជី រួចចុច ស្វែងរក
ជំហានទី៤៖ បញ្ចូលព័ត៌មានបង់ពន្ធ និងប្រកាសពន្ធ
ជំហានទី៥៖ ជ្រើសរើស ធនាគារ ស្ថាបនា ដើម្បីទូទាត់
ជំហានទី៦៖ បន្ទាប់មកចុច ត្រួតពិនិត្យ ដើម្បីផ្ទៀងផ្ទាត់នៃការបង់ពន្ធ
ជំហានទី៧៖ បន្ទាប់មកចុច បង់ពន្ធ
ជំហានទី៨៖ ជ្រើសរើសមធ្យោបាយទូទាត់តាមរយៈការស្កេន QR Code
ជំហានទី៩៖ បន្ទាប់មកនឹងមានផ្ទាំង QR Code រួច សូមបើកកម្មវិធី ស្ថាបនា ម៉ូបាល រួចធ្វើការស្កេន QR Code
ជំហានទី១០៖ បន្ទាប់មកវានឹងចេញព័ត៌មានដែលត្រូវទូទាត់ប្រាក់ សូមផ្ទៀងផ្ទាត់រួចចុច Pay Now
ជំហានទី១១៖ វាយបញ្ចូលលេខកូដសម្ងាត់គណនីរបស់អ្នក នោះប្រតិបត្តិការនឹងទទួលបានជោគជ័យ

ឧបសម្ព័ន្ធ២៖ របៀបនៃការបង់ពន្ធសហគ្រាស និងពន្ធអចលនទ្រព្យតាមរយៈគេហទំព័រ អគ្គនាយកដ្ឋានពន្ធដារ រួចទូទាត់ជាមួយ ស្ថាបនា ផេ តាមរយៈលេខគណនី
សូមអនុវត្តតាមរបៀបទូទាត់ខាងក្រោម៖
ជំហានទី១៖ ចូលទៅកាន់ ប្រព័ន្ធបង់ប្រាក់ពន្ធតាមអនឡាញ នៅលើវេបសាយ អគ្គនាយកដ្ឋានពន្ធដារ រួចបំពេញព័ត៌មាន និង លេខសម្ងាត់ រួចចុចប៊ូតុង ចូលប្រើប្រព័ន្ធ
ជំហានទី២៖  ជ្រើសរើសបង់ពន្ធសហគ្រាស ឬ បង់ពន្ធលើឈ្នួលផ្ទះ និងដី
ជំហានទី៣៖ បញ្ចូល លេខអតប និងលេខកាតសម្គាល់ការចុះបញ្ជី រួចចុច ស្វែងរក
ជំហានទី៤៖ បញ្ចូលព័ត៌មានបង់ពន្ធ និងប្រកាសពន្ធ
ជំហានទី៥៖ ជ្រើសរើស ធនាគារ ស្ថាបនា ដើម្បីទូទាត់
ជំហានទី៦៖ បន្ទាប់មកចុច ត្រួតពិនិត្យ ដើម្បីផ្ទៀងផ្ទាត់នៃការបង់ពន្ធ
ជំហានទី៧៖ បន្ទាប់មកចុច បង់ពន្ធ
ជំហានទី៨៖ ជ្រើសរើសមធ្យោបាយទូទាត់តាមរយៈAccount Number
ជំហានទី៩៖ វាយបញ្ចូលលេខគណនីរបស់ធនាគារ ស្ថាបនា និងថ្ងៃខែឆ្នាំកំណើត រួចចុច Proceed and Confirm
ជំហានទី១០៖ វាយបញ្ចូលលេខកូដសម្ងាត់៦ខ្ទង់(OTP) នោះប្រតិបត្តិការនឹង
ទទួលបានជោគជ័យ

បច្ចុប្បន្ននេះ ធនាគារ ស្ថាបនា បានសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់នូវសេវាកម្ម នៃការបង់ពន្ធជាច្រើនប្រភេទជូនទៅដល់អតិថិជនដូចជា ពន្ធមធ្យោបាយដឹកជញ្ចូន និងយាន ជំនិះគ្រប់ប្រភេទ ពន្ធអចលនទ្រព្យ ក៏ដូចជាពន្ធសហគ្រាសដែលអតិថិជនទាំងអស់អាចធ្វើការ ទូទាត់តាមរយៈបញ្ជរនៃ ធនាគារ ស្ថាបនា, GDT Taxpayer App, GDT Tax Prefilling App, ស្ថាបនា ម៉ូបាល និងតាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញនៅលើវេបសាយ
អគ្គនាយកដ្ឋានពន្ធដារផងដែរ។

សម្រាប់អតិថិជនដែលមិនទាន់មានគណនីជាមួយធនាគារ ស្ថាបនា សូមចុះទីនេះ ធ្វើការទាញយក Sathapana Mobile ដើម្បីបង្កើតគណនី អនឡាញ ឥឡូវនេះ ហើយរីករាយជាមួយកម្មវិធីពិសេសៗ ដែលមានជាបន្តបន្ទាប់ជាមួយធនាគារ ស្ថាបនា។

 

អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២.៤៤ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៥០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជនរបស់យើង។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។